បារាំង៖ ប៉ូលិសបាន ថ្លែងកាលពីព្រឹក ថ្ងៃសៅរ៍នេះ(ម៉ោងក្នុងស្រុក) ថាយ៉ាងហោច មានមនុស្ស ចំនួន១៣នាក់បានស្លាប់ ស្លាប់បាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យបាន ឆេះនៅរង្គសាល មួយកន្លែង ក្នុងប្រទេសបារាំង។
ស្នងការ ប៉ូលិសក្រុង Rouen បានថ្លែង បា្រប់សារព័ត៌មាន NBC News ថាមូលហេតុ ដែល បណ្តាលឲ្យ កើតមាន អគ្គីភ័យនៅក្លឹប កម្សាន្តរាត្រី Cuba Libre កណ្តាល ក្រុង Rouen ត្រូវបានគេជឿ ជាក់ថាជាគ្រោះ ថ្នាក់ចៃដន្យ។ ប៉ូលិសបន្ថែមថា មានមនុស្សមួយចំនួន ទៀតរងរបួសក្នុងឧប្បត្តិ ហេតុនេះ ប៉ុន្តែបរិមាណជាក់ លាក់ពុំទាន់មានការបញ្ជាក់ នៅឡើយទេ ក្នុងពេលភ្លាមៗនោះ។
ចំណែក កាសែតក្នុងស្រុក Paris-Normandie បានរាយការណ៍ថា អគ្គីភ័យបានឆេះ នៅក្នុងរង្វង់ ពាក់កណ្តាលអាធាត្រ ស្របពេល យុវជនជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅក្លឹបនោះ ដើម្បីរៀបចំពិធីខួប កំណើតមួយ។
ទោះជាយ៉ាង ណាវាគឺជា លើកទីពីរហើយ នៃសោកនាដកម្មក្នុង តំបន់ Normandy ប្រទេស បារាំងក្នុងអំឡុង ពេលជាង មួយសប្តាហ៍។ ករណីទីមួយ គឺបព្វជិតវ័យជំនាស់ម្នាក់ ត្រូវបានឃាតករវាយ ប្រហារដោយ កាំបិតដែលមាន ជាប់ពាក់ព័ន្ធនិងក្រុមភេរវករ អាយស៊ីស ហើយពួកជនល្មើស បានចាប់ដូនជី និងបរិស័ទ ជាច្រើននាក់ធ្វើជាចំណាប់ ខ្មាំងក្នុងតំបន់ Saint-Etienne-du-Rouvray កាលពីថ្ងៃ២៦ កក្កដា។ ក្រោយមកជន អត្តឃាតទាំងពីរនាក់នោះត្រូវ បានបាញ់សម្លាប់ ដោយប៉ូលិស។