Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិប៉ូលិស​បាញ់​សម្លាប់​បាតុករ​៣​នាក់ ​តវ៉ា​រឿងដែនដី​កា​ស្មៀ​

ប៉ូលិស​បាញ់​សម្លាប់​បាតុករ​៣​នាក់ ​តវ៉ា​រឿងដែនដី​កា​ស្មៀ​

ឥណ្ឌា៖ ប្រភពផ្លូវការ ឲ្យដឹងថាកាល ពីថ្ងៃសុក្រ នេះប៉ូលិស និងទាហាន ប៉ារ៉ាឥណ្ឌា បានបាញ់ប្រហារ ក្រុមអ្នកតវ៉ា ក្នុងរឿងតំបន់ កាស្មៀ គ្រប់គ្រងដោយ ឥណ្ឌាដែល បណ្តាល ឲ្យជនស៊ីវិល៣នាក់ បានស្លាប់ បាត់បង់ជីវិតនិងរងរបួសជាង២០០នាក់។

ក្រុមអ្នកតវ៉ា បានហែក្បួន លើដងផ្លូវជាច្រើនកាល ពីរសៀល ថ្ងៃសុក្រដោយ បំពាននូវបម្រាម គោចរនិង ការហាមប្រាម មិនឲ្យចលាចល ក្នុងតំបន់ គឺពួកគេបាន លើកគ្នាជា ក្រុមធ្វើអធិដ្ឋាន ស្របពេល ពួកគេកំពុងត្រូវបានហាមឃាតអស់ រយៈពេល២៧ ថ្ងៃមកនេះ។

ទឹកចិត្តនៃការ ប្រឆាំង ឥណ្ឌាបានផុងកាន់ តែជ្រៅក្នុងដួងចិត្តរបស់ ប្រជាជនកាស្មៀភាគច្រើន។

យោងតាមមន្ត្រីប៉ូលិស ជនស៊ីវិល ពីរនាក់ត្រូវបាន សម្លាប់ក្នុងស្រុក Budgam ខណៈអ្នកទី៣ត្រូវបាន បាញ់សម្លាប់នៅទីប្រជុំជន Sopore ស្រុក Baramulla ។ តាមរបាយការណ៍ ឲ្យដឹងថាប៉ូលិសនិង ទាហានប៉ារ៉ាបានបើកការបាញ់ ប្រហារដោយ កាំភ្លើងគ្រាប់ពិត និងគ្រាប់ឧស្ម័ន បង្ហូរទឹកភ្នែកដើម្បី បំបែកក្រុមបាតុករ។

ស្ថានការណ៍ គឺមានភាពតានតឹង ពេញមួយថ្ងៃនៅ គ្រប់ទីកន្លែង ទាំងអស់ដែលមាន សម្រែករបស់ អ្នកតវ៉ាប្រឆាំងនិងឥណ្ឌា។ នៅថ្ងៃនេះដែរ ចំនួនអ្នកស្លាប់ មាន៣នាក់ហើយនិង របួសជាង២០០នាក់ឯណោះ។ ការបាញ់ប្រហារ កាលពីថ្ងៃសុក្រ បាននាំឲ្យមានអ្នកស្លាប់បាត់បង់ ជីវិតក្នុងរលក នៃកម្តៅច លាចលដែលកំពុងកើតមាន នេះសរុប៥៥នាក់ហើយ។

ដោយឡែក មន្ត្រីសុខាភិបាល បានរាយការណ៍ ថាបរិមាណជន ស៊ីវិលដែលរងរបួស គិតចាប់តាំងពី មានផ្ទុះការតវ៉ាគឺ ច្រើនជាង៣០០០នាក់។ ចំណែកមនុស្ស ជាង១០០នាក់ក៏ បានបាត់បង់ ភ្នែកក្រោយ ពីរងការវាយប្រហារដោយគ្រាប់ខ្លីដុំដែក ដែលកង កម្លាំងប្រើប្រាស់ វាយប្រហារ។

ទោះជាយ៉ាង ណា មន្ត្រីប៉ូលិស ជាន់ខ្ពស់បានថ្លែងថា រដ្ឋាភិបាលបង្ខំចិត្តបាញ់ ប្រហារដើម្បីបញ្ឈប់ នូវអំពើ ហិង្សារបស់ហ្វូងបាតុករពីការ វាយប្រហារមក លើកងកម្លាំង។

RELATED ARTICLES