Monday, January 27, 2025
Homeសន្ដិសុខសង្គម ពិតជាសាហាវមែន! ចេញពីធ្វើការ ចោរដេញកាប់ពីក្រោយប្លន់ម៉ូតូ

 ពិតជាសាហាវមែន! ចេញពីធ្វើការ ចោរដេញកាប់ពីក្រោយប្លន់ម៉ូតូ

ភ្នំពេញ ៖ យុវជន៣នាក់ ទើបនឹងចេញពីធ្វើការពេលយប់ ជិះម៉ូតូដឹកគ្នាបំណងត្រឡប់ទៅផ្ទះ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូប្រដេញតាមកាប់ប្រហារ បណ្តាលឱ្យរយះក្បាលម្នាក់រយះស្មាម្នាក់ និងម្នាក់ទៀតរងរបួសស្រាល រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចជិតស្តុបផ្សារដើមគ តាមផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យុវជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះមិត្ត ហុសឡា  អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យកាប់ប្លន់យកទៅបាត់ ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ១៦៧១ មិនចាំអក្សរពីមុខ។

តាមសម្តីយុវជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់ បានជិះម៉ូតូទើប ចេញពីធ្វើការនៅម្តុំកោះពេជ្រ គោលបំណងទៅជួលផ្ទះសំណាក់ដេកនៅម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេខមុខជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស៊ុយស៊ូគីស្មាស១គ្រឿង និង១គ្រឿងទៀតមិនចាំម៉ាក និងមិនចាំស្លាកលេខដូចគ្នា បានជិះប្រដេញតាមពួកគេពីក្រោយ រួចហើយក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពទាញដាវ មកកាប់ប្រហារពួកគេ ទាំង៣នាក់ បណ្តាលឱ្យរងរបួសរយះក្បាលម្នាក់ រយះស្មាខាងស្តាំម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។

យុវជនរងគ្រោះបន្តថា នៅពេលត្រូវក្រុមជនសង្ស័យកាប់ប្រហារបណ្តាលឱ្យរងរបួស ធ្វើឱ្យពួកគេភ័យពេក ក៏ផ្តួលម៉ូតូចោល ហើយភ្លាមនោះក្រុមជនសង្ស័យទាំងនោះបាននាំគ្នាលើកយកម៉ូតូរបស់ពួកគេ ជិះគេចខ្លួនបាត់អស់ទៅ។

ក្រោយពេលកើតហេតុ  ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅព្យាបាលរបួសនៅគ្លីនិកសួគ៌ា រួចក៏បានទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតាមក្រោយ៕

RELATED ARTICLES