យេម៉ែន៖ មន្ត្រីសន្តិសុខម្នាក់ បានប្រាប់សារព័ត៌ មានចិន ស៊ីនហួរថា យ៉ាងហោច ណាស់ មានទាហាន រដ្ឋាភិបាល ១០នាក់ ត្រូវបាន សម្លាប់និង១៨ នាក់ ផ្សេងទៀតរងរ បួសនៅក្នុង ការបំផ្ទុះគ្រាប់បែក អត្តឃាតមួយ លើរថយន្តដែល មានផ្ទុកមនុស្ស យ៉ាងច្រើនក្នុង ចំណោមកង កម្លាំងប្រឆាំង ភេរវកម្មខេត្ត ភាគខាងត្បូង Lahj ប្រទេស យេម៉ែន កាលពី ថ្ងៃអាទិត្យ។
ប្រភពពីមន្ត្រី សន្តិសុខក្នុងស្រុក ដែលមិន បញ្ចេញឈ្មោះ បានឲ្យដឹងថា រហូតមកដល់ ពេលនេះ ពុំទាន់ មានក្រុម ណាមួយចេញមុខអះ អាងពីការវាយ ប្រហារនេះ នោះឡើយ បន្ទាប់ ពីទាហាន ជាច្រើន នាក់ក៏បានប៉ះ ទង្គិចជា មួយនិងក្រុម អ្នកប្រយុទ្ធ ដែលបិទមុខ ផងដែរនៅពេល ពួកគេបានផ្តើម វាយប្រហារ ដោយអាវុធ។ ការវាយប្រហារ នេះក្រោយមក ត្រូវបាន រុញច្រាន ហើយក្រុមអ្នក ប្រយុទ្ធមួយ ចំនួនបានរងរបួស កន្លែងកើត ហេតុ។
ប្រភពបានថ្លែង ថាកម្លាំងប្រ ដាប់អាវុធ មកពីខេត្តជិតនោះ Aden បានចាប់ផ្តើម វាយប្រហារប្រឆាំង ពួកភេរវករ និងវាយលុកក្រុម បះបោរក្នុងទីក្រុង Lahj ។
ចំណែកមន្ត្រី រដ្ឋាភិបាលបានថ្លែង ថាក្នុងខេត្ត Aden ដែលជាទីតាំងបម្រុង យោធា យេម៉ែន-អារ៉ាប់ប៊ីសាអូឌីត ដ៏ធំកំពុង តែកើតមាននូវ ការវាយប្រហារថ្មីមួយប្រឆាំង និងភេរវករដើម្បី កំចាត់ពួក សកម្មប្រ យុទ្ធអាលកៃដា ឲ្យចាកចេញពីខេត្ត Abyan និងជុំវិញតំបន់ ភាគខាងត្បូង។
កាលពីខែធ្នូ ខ្មាន់កាំភ្លើង របស់អាល់កៃដា ក្នុងឧបទ្វីប Arabian បានគ្រប់គ្រងទាំងស្រុងលើ ទីក្រុងយុទ្ធ សាស្ត្រពីរក្នុងខេត្ត ក្បែរនោះគឺ Abyan ដែលស្ថិតនៅ ប្រមាណជាំ៤៥គីឡូ ម៉ែត្រពីខេត្ត Aden ។
ស្ថានការណ៍ សន្តិសុខក្នុងប្រទេស យេម៉ែនមានលក្ខណៈ កាន់តែយ៉ាប់យឺនឡើង ចាប់តាំងពីខែមីនាឆ្នាំ២០១៥ នៅពេលសង្គ្រាមបាន ផ្ទុះឡើងរវាងក្រុម Shiite Houthi ដែលគាំទ្រ ដោយអតីត ប្រធានាធិបតី Ali Abdullash Saleh និងរដ្ឋាភិបាល ដែលគាំទ្រ ដោយសម្ព័ន្ធមិត្តអារ៉ាប់ ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត។ ក្នុងនោះមានមនុស្ស ចំនួន៦.៤០០នាក់ត្រូវ បានសម្លាប់ក្នុងសមរ ភូមិលើគោក និងអាកាសចាប់តាំង ពីពេល នោះមក ហើយពាក់កណ្តាល នៃអ្នកស្លាប់ទាំងនោះ ជាជនស៊ីវិល។