Tuesday, January 28, 2025
Homeសន្ដិសុខសង្គមប្រុសស្ទាវរំលោភកូនស្រីក្នុងបន្ទប់ទឹក ម៉ែតាមទាន់

ប្រុសស្ទាវរំលោភកូនស្រីក្នុងបន្ទប់ទឹក ម៉ែតាមទាន់

ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់អូសដៃក្មេងស្រីម្នាក់ចូលទៅក្នុងបន្ទប់ទឹកចាប់រំលោភរហូតដល់បានសម្រេច លុះម្តាយក្មេងស្រីរងគ្រោះ បាត់កូនស្រីយូរ ដើរតាមរកស្រាប់តែប្រទះឃើញ ប្រុសស្ទាវល្មោភកាមកំពុងរំលោភកូនស្រី ក៏រត់ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវចាប់រំលោភក្មេងស្រីក្នុងបន្ទប់ទឹកនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះអ្នកភូមិម្នាក់ ស្ថិតក្នុងភូមិឈើទាល ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។

យុវជនល្មោភកាមដែលចាប់រំលោភក្មេងស្រី មានឈ្មោះណុប លីហួ អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើការ និងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិសង្គមមានជ័យ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោង បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះណុប លីហួ ថាបានចាប់រំលោភសេពសន្ថវៈមកលើកូន ស្រីរបស់គាត់ ដែលទើបនឹងមានអាយុ១៣ឆ្នាំ រហូតដល់បានសម្រេច នៅចំណុចបន្ទប់ទឹកផ្ទះអ្នកភូមិម្នាក់ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោង។

នៅចំពោះមុខសមត្ថកិច្ច្ច ជនសង្ស័យឈ្មោះណុប លីហួ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ទឹករហូតដល់បានសម្រេចប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាសាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES