Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអ្វីជាស្តង់ដារ​ ISO 9001 ​តើវាមានសាវតារដូចម្តេច?

អ្វីជាស្តង់ដារ​ ISO 9001 ​តើវាមានសាវតារដូចម្តេច?

កិច្ចការជំនួញអន្តរជាតិ៖ អង្គការស្តង់ដារអន្តរជាតិ (ISO) បាននិង កំពុងអភិវឌ្ឍន៍ ឡើងនូវ បទដ្ឋាននានាចាប់តាំងពីឆ្នាំ ១៩៤៧ ហើយបច្ចុប្បន្នវាគឺជា អង្គការអភិវឌ្ឍន៍ស្តង់ដារ ធំជាងគេបំផុត លើពិភពលោក។

យោងតាម គេហទំព័រ ISO.org ឲ្យដឹងថាក្រុមហ៊ុន មួយនេះ(ISO) បានបង្កើត ឡើងនូវនិយាម អន្តរជាតិជាង១៨.០០០។ ក្នុងនោះស្តង់ដារ របស់ខ្លួនរួមមាន គិតចាប់ពីវិស័ យកសិកម្ម សំណង់ ក៏ដូចជាសុខាភិបាល។ ចំណែកសញ្ញា សំគាល់នៃស្តង់ដារ ISO 9001 របស់ក្រុម ហ៊ុនក៏បាន និងកំពុងរីក ដុះដាលនិង ផ្លាស់ប្តូរដើម្បីជួបនិង តម្រូវការ នៃឧស្សាហកម្ម ផលិតកម្មតាមការ ប្រែប្រួលផងដែរ។

សង្គ្រាមលោកលើកទី២

ស្តង់ដារ ISO បានចាក់ឫស ក្នុងសម័យ សង្គ្រាមលោក លើកទី២នៅ ពេលបណ្តា ឧស្សាហកម្មចក្រភព អង់គ្លេសជួបបញ្ហា ផលិតកម្មដែល មានពេលខ្លះ បណ្តាលឲ្យ មានការបំផ្ទុះ គ្រាប់បែកតាម រោងចក្រនានា។ជាដំណោះស្រាយ គឺការតម្រូវ ឲ្យបណ្តា សហគ្រាសជំនួញទាំងឡាយប្រើប្រាស់គំរូឬឯក សណ្ឋាន មួយក្នុងការអនុម័តនីតិវិធីផលិត កម្មនិងឯកសារ ដែលត្រូវបាន គេអនុវត្តតាម។ស្តង់ដារ នេះកាល ពីដើមឡើយ ត្រូវបានគេឲ្យឈ្មោះថា BS 5750 ហើយក្រោយ មកវាបាន ប្រែក្លាយជា និយាម ISO 9000 ក្នុងឆ្នាំ១៩៨៧ នេះបើតាមការ ឲ្យដឹងពីសេវា គុណភាព ISO ។

ISO 9000

យោងតាម អង្គភាព គុណភាពនៃ អង្គការ ISO ឲ្យដឹងថា ស្តង់ដារ ISO 9000 ត្រូវបានគេ ធ្វើការណែនាំក៏ដូចជាដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៨៧។ ការសង្កត់ធ្ងន់ នៃស្តង់ដារនេះ ត្រូវបានជំនួសដោយការ អនុលោមតាមនីតិវធី ជាជាងការ គ្រប់គ្រងនីតិវិធី ។ម្យ៉ាងទៀត ស្តង់ដារនេះត្រូវ បានកែប្រែថ្មីក្នុង ឆ្នាំ១៩៩៤ដើម្បី សង្កត់ធ្ងន់លើការធានា បាននូវ គុណភាពតាម រយៈការ បង្ការបញ្ហា នៅក្នុង ដំណាក់ កាលទីមួយ។ បញ្ហាតាមបណ្តា ក្រុមហ៊ុននានាត្រូវបានគេរក ឃើញនៅ ក្នុងបទដ្ឋាន ISO 9000 គឺជាការ ដែលវាបាន អូសទាញ ទម្លាក់ទៅក្នុងភក់ដែលនាំឲ្យ ពិបាកក្នុង ការបោះ ជំហាន ទៅមុខ ចំណាត់ការ របស់រដ្ឋដែលមាន ពេលខ្លះបានបង្អាក់ ដល់នីតិវិធីផលិតកម្ម។

ISO 9001 ក្នុងឆ្នាំ២០០០

ស្តង់ដារ ISO 9001 ជាក់ស្តែង បានភ្ជាប់ជាមួយ និងស្តង់ដារ ៣បញ្ចូលគ្នាតែមួយ។ISO 9001 , 9002 និង 9003 ទាំងអស់នេះត្រូវបាន បញ្ចូលទៅក្នុងបទដ្ឋាន ISO 9001 ដែលបានដាក់ឲ្យ ប្រើក្នុងឆ្នាំ ២០០០ហើយត្រូវបានគេឲ្យឈ្មោះ ថានិយាមISO 9001:2000 ។ ទិសដៅនៃស្តង់ដារ នេះត្រូវបាន ផ្តោតលើការគ្រប់គ្រងនីតិវិធី។ នេះគឺជា ភាពសុទិដ្ឋិនិយម នៅក្នុងសកម្មភាព នានារបស់ ក្រុមហ៊ុន ជំនួស ដោយត្រឹមតែការពិនិត្យក្នុង ផលិតផល សម្រេចប៉ុណ្ណោះ។

ការធ្វើឲ្យទាន់សម័យនៃស្តង់ដារ ISO

ស្តង់ដារ ISO 9001 ត្រូវបានធ្វើឲ្យទាន់សម័យក្នុងឆ្នាំ២០០៨និងត្រូវបានគេស្គាល់ថាជានិយាម ISO 9001:2008 ។ ការផ្លាស់ប្តូរនេះត្រូវបានគេពិចារណាអំពីកត្តាបន្ទាប់បន្សំនានា។ ពោលគឺបណ្តាក្រុមហ៊ុន នានាត្រូវបាន គេផ្តល់ពេលវេលាឲ្យធ្វើ ជាស្ពានចម្លង ក្នុងការធ្វើឲ្យទាន់ សម័យនៅ ស្តង់ដារ ទាំងនេះ មុននឹងវាប្រែក្លាយជា ស្តង់ដារដែល គេបាន រំពឹងទុកក្នុងផ្នែក ផលិតកម្ម។

ISO 9004

ស្តង់ដារ ISO 9001 គឺជាផ្នែកមួយ នៃសាខារបស់ ស្តង់ដារដែល ត្រូវបានអភិវឌ្ឍន៍ ដោយ ISO ។ ចំណែក ISO 9004 ត្រូវបានគេ ពិចារណាអំពី មគ្គុទេ្ទសក៍ នៅក្នុងការ ប្រតិបត្តិនៃ ISO 9001 ហើយក៏ ជួយដល់ អ្នកប្រើប្រាស់យល់ពីវាកាន់តែ ប្រសើរជាង មុនថែមទៀត។ មួយវិញទៀត ស្តង់ដារនេះ នឹងជួយដល់ អ្នកប្រើប្រាស់ បន្តធ្វើឲ្យ ប្រសើរឡើងនៅក្នុង នីតិវិធីផលិត កម្មរបស់ពួក គេទៀតផង៕

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES