Wednesday, January 29, 2025
Homeសន្ដិសុខសង្គមឆ្មក់បង្ក្រាបទីតាំងច្រៀងរាំអាសអាភាសកណ្តាលក្រុងសៀមរាប

ឆ្មក់បង្ក្រាបទីតាំងច្រៀងរាំអាសអាភាសកណ្តាលក្រុងសៀមរាប

ខេត្តសៀមរាប ៖ ក្លឹបកម្សាន្តមួយកន្លែង ដែលបណ្តុំទៅដោយជនបរទេសប្រុសស្រីចូលពពាក់ពពូន រាំច្រើន យ៉ាងអាសអាភាស ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយឃាត់ខ្លួនជនបរទេស បានចំនួន១០នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងរាំច្រៀងអាសអាភាសខាងលើនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំសម្របសម្រួលដោយលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកស្រីឧត្តមសេនីយ៍ត្រី ដួងថាវរី ស្នងការរងនគរបាលខេត្ត។

ជនសង្ស័យជាជនបរទេសទាំង១០នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួមមានទី១-ឈ្មោះ Hone Daniel Richard ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 526132631 ទី២-ឈ្មោះ Paul Francis Harris ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 518039441 ទី៣-ឈ្មោះ Thomas alexander Jeffries ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ GBR ៥២៦៤៧៩០៩០ ទី៤-ឈ្មោះ Job robertus ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ NR 5219RP7 ទី៥-ឈ្មោះ VIN centhook ភេទប្រុស កាន់លិខិតឆ្លងដែនលេខ GBR 528250786 ទី៦-ឈ្មោះ Braschpaul Martin ភេទប្រុស ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែនលេខ lk537096 ទី៧-ឈ្មោះ Stevens billy ភេទប្រុស ជនជាតិអង់គ្លេស ទី៨-ឈ្មោះ ballvrre David Nikolais Alex ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 32222282 ទី៩-ឈ្មោះ Drolet Jessica ភេទស្រី ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ AD209812 និងទី១០-ឈ្មោះ Kazoleas Edensaran ភេទស្រី ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ GF328651។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រមូលភ្ញៀវទេសចរបានចំនួន៧៧នាក់ (ស្រី៣៦នាក់) និងក្រុមអ្នករៀបចំចំនួន១០នាក់ (ជនសង្ស័យដែលកំពុងច្រៀងរាំជារបៀបអាសអាភាស) ក្នុងចំណោមភ្ញៀវទាំង៧៧នាក់ សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការអប់រំ រួចឱ្យគាត់ត្រឡប់ទៅវិញ។ ឯជនសង្ស័យទាំង១០នាក់ខាងលើ ត្រូវបានឃាត់ខ្លួន តាមបញ្ជាលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលដំបូង ខេត្តសៀមរាប ក្នុងករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០១៨៕

RELATED ARTICLES