Sunday, December 22, 2024
Homeព័ត៌មានជាតិខឹង​​ចោទ​ថា​លក់​ថ្នាំ​ញៀន ទាញ​ដុំ​ថ្ម​គប់​ដំបូល​ផ្ទះ ជាប់ខ្នោះ

ខឹង​​ចោទ​ថា​លក់​ថ្នាំ​ញៀន ទាញ​ដុំ​ថ្ម​គប់​ដំបូល​ផ្ទះ ជាប់ខ្នោះ

ខេត្ដកណ្តាល៖ បុរសម្នាក់ព្រោះតែខឹងទៅលើអ្នកជិតខាងចោទប្រកាន់ថាខ្លួនជាអ្នកលក់ថ្នាំញៀន ក៏ទាញយកដុំថ្មជាច្រើនដុំគុបប្រហារទៅលើដំបូលផ្ទះអ្នកចោទប្រកាន់នោះ បង្កឲ្យមានការភ្ញាក់ផ្អើលសល់អ្នកស្រុក កាលពីវេលាម៉ោង៤ និង១០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឈ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ។

ករណីនេះបណ្តាលឲ្យធ្លុះជញ្ជាំងសង្ក័សីចំនួន០៧កន្លែង និងបែកកញ្ចក់បង្អួចចំនួន០២វង់ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន រួមជាមួយវត្ថុតាងដុំថ្មចំនួន០៩ដុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

dsgfgdxs
ជនសង្ស័យគប់ផ្ទះគេ សមត្ថកិច្ចឃាត់ខ្លួន

ប៉ូលិសស្រុកស្អាងបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ហុក ឆៃរ៉ាក់ ហៅអាឡេវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហុង សុខឡេង ភេទស្រី អាយុ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ ។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុឈ្មោះ សាន នី ហៅអាអំបិល ដែលត្រូវជាកូនប្រុសរបស់ម្ចាស់ផ្ទះខាងលើនេះ បាននិយាយចោទប្រកាន់ជនដៃដល់ថាជាអ្នកលក់ថ្នាំញៀននៅក្នុងភូមិ ។ ពាក្យចោទប្រកាន់ដោយមិនមានភស្តុតាងនេះបានធ្វើឲ្យជនដៃដល់កើតក្តីខឹងសម្បាយ៉ាងខ្លាំង ក៏យកដុំថ្មទៅគុបប្រហារលើផ្ទះម្តាយឈ្មោះ សាន នី បណ្តាលឲ្យបែកកញ្ចក់បង្អួច០២វង់ និងធ្លុះជញ្ជាំងសង្ក័សី០៧កន្លែងទៀត ។ ភ្លាមៗនោះសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍បានចុះទៅអន្តរាគមន៍ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

សិលា

 

RELATED ARTICLES