Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូងនឹងពង្រាយផ្កាយរណបឈ្លបយកការណ៍៥ក្នុងឆ្នាំ២០២២

កូរ៉េខាងត្បូងនឹងពង្រាយផ្កាយរណបឈ្លបយកការណ៍៥ក្នុងឆ្នាំ២០២២

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារព័ត៌ មានយ៉ុងហាប់ បានរាយការណ៍ នៅថ្ងៃច័ន្ទ នេះថា កូរ៉េខាង ត្បូងមាន ផែនការណ៍ដាក់ពង្រាយ ផ្កាយរណបឈ្លប យកការណ៍ ចំនួន៥ដែល ត្រូវបានអភិវឌ្ឍន៍ឡើង ដោយបច្ចេក វិទ្យាក្នុង ស្រុក របស់ខ្លួននៅឆ្នាំ ២០២២ ដែលវាជា ផ្នែកមួយ នៃយុទ្ធសាស្ត្រ ក្នុងការ ស៊ើបអង្កេត និង កំចាត់ចោល នូវការ គំរាម កំហែងដោយ មីស៊ីលនិង នុយក្លេអែរពី សំណាក់ កូរ៉េខាងជើង។

រដ្ឋបាលកម្មវិធី តម្រូវការ ក្នុងវិស័យការ ពារជាតិរបស់ កូរ៉េខាងត្បូង ត្រូវបានទី ភ្នាក់ងារព័ត៌ មានខាងលើស្រង់សម្តី មកថាអង្គភាព ផ្តល់អាវុធមួយ នេះនឹងប្រារព្ធការ ប្រជុំមួយ សម្រាប់ពន្យល់ អំពីករណីនេះនៅថ្ងៃពុធ ចំពោះគម្រោង អភិវឌ្ឍន៍នៃផ្កាយ រណបឈ្លបការណ៍ របស់ខ្លួន។

ក្នុងអំឡុង ពេលនៃកិច្ចប្រ ជុំនោះស្ថាប័ន ចាត់ចែងនិង ផ្តល់សព្វាវុធ នេះនឹងពន្យល់ ពីនីតិវិធីនៃ គម្រោងនោះ ដើរដោយ របៀបណា ខណៈ មានការស្តាប់ យោបល់ពី បណ្តាក្រុមហ៊ុន អ្នកអភិវឌ្ឍន៍ ធំៗផងដែរ។ តាមដែលគេ ដឹងមកថាគម្រោងនេះ នឹងដាក់ឲ្យ ដេញថ្លៃជា សាធារណៈនៅ ខែក្រោយហើ យចុះហត្ថលេខាលើកិច្ចព្រម ព្រៀងជំនួញជា មួយនិងអ្នកដេញ ថ្លៃបាននៅ ចុងឆ្នាំនេះ។

យោធានឹងចំណា យប្រមាណ ជា៩០០លានដុល្លារ លើគម្រោង នេះទៀតផង។ ទីភ្នាក់ងារ អភិវឌ្ឍន៍ផ្នែកការពារជាតិ ចំណុះឲ្យក្រសួង សាមីកូរ៉េខាង ត្បូងនឹងអភិវឌ្ឍន៍ នូវរ៉ាដាបាញ់ ទៅទំលំហ អាកាស ខណៈវិទ្យាស្ថានស្រាវជ្រាវ អាវកាសកូរ៉េ នឹងទទួលខុសត្រូវចំ ពោះការអភិវឌ្ឍលើ សម្ភារៈឬឧបករ ណ៍កាំរស្មើនិងអេឡិចត្រូ អុបទិក។

គួរបញ្ជាក់ថា ប្រសិនជាផ្កាយ រណបត្រូវបានដាក់ ពង្រាយតាម ផែនការណ៍ប្រាក ដមែន វានឹងមាន សមត្ថភាពស៊ើបអង្កេតឬរក ឃើញចាប់បាននូវការ បាញ់មីស៊ីល ចល័តរបស់ កូរ៉េខាងជើង ក្នុងរយៈពេលពី រទៅបីម៉ោងជាមធ្យម៕

 

 

RELATED ARTICLES