Sunday, November 24, 2024
Homeព័ត៌មានជាតិចាប់ខ្លូនខ្មាន់កាំភ្លើង បាញ់សម្លាប់មន្ត្រី ការពារព្រៃឈើ៣នាក់

ចាប់ខ្លូនខ្មាន់កាំភ្លើង បាញ់សម្លាប់មន្ត្រី ការពារព្រៃឈើ៣នាក់

ខេត្តមណ្ឌលគីរី ៖ បុរសជាមន្ត្រីយោធា ការពារព្រំដែនម្នាក់ ដែលជាមុខសញ្ញាម្នាក់ក្នុង ចំណោមបក្ខពួកជាច្រើននាក់ទៀត ដែលសង្ស័យ ជាប់ទាក់ទងនឹងការបាញ់សម្លាប់មន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ ជ្សឺ នៅចំណុច ដែនជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ត្រូវ បានចាប់សមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួនបាន ហើយ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន នោះ មានឈ្មោះកើត វេហា ហៅ ឆៃ ជាមន្ត្រី យោធាការពារព្រំដែននៅតំបន់អូរលែ។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូរលែ កំពុងរត់គេចខ្លួន  មិនទាន់ចាប់បាននៅឡើយ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់ខេត្ត មណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា  ជនដៃដល់ និង ពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង អស់មានចំនួន៣នាក់នោះ រួមមានឈ្មោះកើត វេហា ហៅឆៃ (ចាប់ខ្លួន) ឈ្មោះផល ពេញ នាយនគរបាលប៉ុស្តិ៍អូរលែ និងឈ្មោះងួរ ជា មន្ត្រីយោធាការពារព្រំដែននៅតំបន់អូរលែ។ បច្ចុប្បន្នជនសង្ស័យឈ្មោះកើត វេហា ហៅឆៃ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បី ចាត់ការបន្តទៀត។

គួររំលឹកថា ហេតុការណ៍បាញ់ប្រហារ បណ្តាលឱ្យមន្ត្រីការពារព្រៃឈើស្លាប់ដល់ទៅ ៣នាក់នេះ បានកើតឡើង កាលពីរសៀលថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចដែន ជម្រកសត្វព្រៃកែវសីមា ក្បែរប៉ុស្តិ៍នគរបាល ការពារព្រំដែនគោកអូរលែស្ថិតក្នុងភូមិពូហ្យាម ឃុំសែន មនោរម្យ ស្រុកអូររាំង។

ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធខាងលើនោះ រួមមាន ទី១-ឈ្មោះតឿន សុខណៃ ជាមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃកែវសីមា ប្រចាំនៅស្នាក់ការ អូររាំង ទី២-ឈ្មោះសេក វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលរួមសហការ និងទី៣-ឈ្មោះធួន ខ្នារ ជាមន្ត្រីអង្គការ សមាគមអភិរក្សសត្វព្រៃ ជ្សឺ ផ្នែកផែនទី 9អភ្សប។

ក្រោយកើតមានព្រឹត្តិការណ៍បាញ់ប្រហារ ដ៏ឃោរឃៅខាងលើនេះរួចមក នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានដាក់បញ្ជាឱ្យសមត្ថកិច្ច ជំនាញនៅតាមអង្គភាពពាក់ព័ន្ធនានារួមសហការគ្នាបើកប្រតិបត្តិការចុះទៅស្រាវជ្រាវជា បន្ទាន់ចំពោះករណីដែលកើតឡើងក្នុងតំបន់ ព្រៃចម្ងាយប្រមាណកន្លះគីឡូម៉ែត្រប៉ុណ្ណោះ ពីច្រកព្រំដែនកម្ពុជា-វៀតណាម។ យ៉ាងណា បញ្ហាចម្បងដែលត្រូវបានសន្និដ្ឋានជាទូទៅនោះ គឺករណីនេះ ផ្តើមចេញពីបទល្មើសព្រៃឈើ និង មានសមត្ថកិច្ចមួយចំនួន បានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងនេះ និងកំពុងត្រូវបានស៊ើបអង្កេត។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យប៉េអឹមលើផ្ទៃប្រទេស បានឱ្យដឹង កាលពី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ថា គណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃ ឈើថ្នាក់ជាតិក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បានសហការជាមួយមន្ត្រីអាវុធហត្ថ មន្ត្រី បរិស្ថាន មន្ត្រីនគរបាលជាតិ ចុះទៅកាន់ទីតាំង កើតហេតុ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវទៅតាមជំនាញជាក់ស្តែង ដើម្បីរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធ បណ្តាលឱ្យមនុស្សស្លាប់ដល់ទៅ៣នាក់។ ប៉ុន្តែ រហូតមកដល់ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវ ឃើញ និងចាប់ខ្លួនជនសង្ស័យ បានម្នាក់ហើយ នៅសល់២នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕

RELATED ARTICLES