Sunday, November 24, 2024
Homeព័ត៌មានជាតិកូនប្រុសខឹងសុំលុយម៉ែមិនបាន ដុតផ្ទះឆេះហ្មត់

កូនប្រុសខឹងសុំលុយម៉ែមិនបាន ដុតផ្ទះឆេះហ្មត់

ខេត្តព្រៃវែង ៖ កូនប្រុសចិត្តក្តៅម្នាក់ បានសុំលុយម្តាយយកទៅជក់ថ្នាំញៀន លុះម្តាយ ប្រាប់ថា គ្មានលុយឱ្យ ស្រាប់តែផ្ទុះកំហឹង ស្ទុះ ទៅដុតផ្ទះម្តាយឆេះខ្ទេច បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ជនបង្កហេតុខាងលើនោះ មានឈ្មោះលឹម សីហា ហៅកែវ សីហា អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំ។ ចំណែក ស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះលឹម ក្រិច អាយុ ៦៣ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ ថា កូនប្រុសរបស់គាត់ម្នាក់នេះ គ្មានការងារ ធ្វើអ្វីឱ្យប្រាកដនោះទេ មួយថ្ងៃៗដើរលេងប៉ោឡែ ជាមួយក្មេងស្ទាវ និងថែមទាំងបានជុំជើងគ្នា ជក់ថ្នាំសឹងរាល់ថ្ងៃ ហើយពេលបែកថ្នាំម្តងៗ តែងបង្កការអុកឡុកក្រុមគ្រួសារមិនឈប់។ ជាក់ស្តែង នៅមុនពេលកើតហេតុ ក្រោយពី ជក់ថ្នាំញៀនរួច កូនប្រុសនេះ បានមកសុំលុយ ពីគាត់ បំណងយកទៅជក់ថ្នាំបន្ត តែគាត់មិន ព្រមឱ្យ ទើបធ្វើឱ្យកូនប្រុសរមិលគុណផ្ទុះកំហឹង ធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលតែម្តង បណ្តាល ឱ្យឆេះជញ្ជាំងស័ង្កសី និងសម្ភារក្នុងផ្ទះមួយចំនួន។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យមាន ការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗនិងពិនិត្យឃើញថា មានសារធាតុ ញៀនក្នុងខ្លួន ហើយពេលនេះ សមត្ថកិច្ចកំពុង រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES