Monday, October 6, 2025
Homeព័ត៌មានជាតិនារីរងគ្រោះ៩នាក់ ត្រូវឃាត់ខ្លួននៅផ្ទះម៉ាស្សានិងកោសជប់ បង្កប់សេវាកម្មផ្លូវភេទ

នារីរងគ្រោះ៩នាក់ ត្រូវឃាត់ខ្លួននៅផ្ទះម៉ាស្សានិងកោសជប់ បង្កប់សេវាកម្មផ្លូវភេទ

ភ្នំពេញ ៖ មន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីជួញដូរផ្លូវភេទ ដែលជ្រកក្រោមស្លាកយីហោម៉ាស្សា និងកោសជប់មួយកន្លែង ឃាត់ខ្លួនបាននារីរងគ្រោះចំនួន៩នាក់ បានធ្វើឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅហាងម៉ាស្សាខ្មែរបុរាណ ផ្ទះលេខ២៥៤ ផ្លូវ៣៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។

នារីរងគ្រោះទី១-ឈ្មោះដុំ ស្រីពៅ អាយុ៣៥ឆ្នាំ ទី២-ឈ្មោះព្រែក អូន អាយុ៣៥ឆ្នាំ (ត្រូវជាមេការ) ទី៣-ឈ្មោះជាវ សូនី ភេទស្រី អាយុ២៤ឆ្នាំ ទី៤-ឈ្មោះសុខ សាវុន អាយុ២២ឆ្នាំ ទី៥-ឈ្មោះផេត គួង អាយុ៣៤ឆ្នាំ ទី៦-ឈ្មោះឡេង ស អាយុ២១ឆ្នាំ ចំណែកបុរស៣នាក់ទៀត មិនបានឱ្យដឹងឈ្មោះទេ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុននិងឈានទៅដល់ការចុះបង្ក្រាបទីតាំងខាងលើ គឺកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សំបូរ បណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន បានសហការជាមួយអង្គការ NGO និងអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរផ្ទះម៉ាស្សា យីហោម៉ាស្សាខ្មែរបុរាណ ដែលស្ថិតនៅផ្លូវ៣៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះមានស្រី៦នាក់ រួមទាំងមេការស្រីម្នាក់ ព្រមទាំងដកហូតស្រោមអនាម័យដែលប្រើប្រាស់ហើយមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន រួមនឹងម៉ូតូចំនួន២គ្រឿងផងដែរ។

បន្ទាប់ពីឃាត់ខ្លួនបានរួចហើយបាននារីរងគ្រោះ ព្រមទាំងមេការ និងវត្ថុតាំងមួយចំនួន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការរាជធានីភ្នំពេញ។ ចំណែកផ្ទះម៉ាស្សាខាងលើត្រូវបានសមត្ថកិច្ច បិទទ្វារជាបណ្តោះអាសន្នសិន៕

RELATED ARTICLES