Sunday, November 24, 2024
Homeព័ត៌មានជាតិប្រពន្ធកូនខ្ចី ប្តីល្បួងស្រីក្មេងរួមរ័ក ម៉ែដឹងប្តឹងទារ ១ម៉ឺនដុល្លារ

ប្រពន្ធកូនខ្ចី ប្តីល្បួងស្រីក្មេងរួមរ័ក ម៉ែដឹងប្តឹងទារ ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធទើបនឹងសម្រាលកូនខ្ចីបានកន្លះខែ បែរជាមានចរិតខិលខូចលួចទាក់ទងស្នេហាជាមួយនឹងស្រីក្មេង ដែលទើបនឹងពេញវ័យព្រមទាំងបានលួងលោមនាំក្មេងស្រីរូបនោះ ឡើងផ្ទះសំណាក់លើកទី១ ដោយគ្រាន់តែគេឱបបបោសអង្អែលបង្ហាញពីក្តីស្រលាញ់ លុះលើកទី២ ក៏រួមរ័ករហូតដល់បានសម្រេច ទីបំផុត ម្តាយខាងស្រីសង្កេតឃើញអាការៈកូនស្រីប្លែកខុសប្រក្រតីសង្ស័យ ក៏ឈ្លេចសួររហូតបែកធ្លាយរឿងរ៉ាវដឹងថា ប្រុសព្រានល្បួងកូនស្រីឡើងផ្ទះសំណាក់រួមរ័កមេត្រី ក៏ដាក់ពាក្យប្តឹងពីបទរំលោភសេពសន្ថវៈ និងទាមទារជំងឺចិត្តចំនួន ១ម៉ឺនដុល្លារ ទុកជាការស្តារកិត្តិយសកូនស្រីឡើងវិញ។

ករណីបុរសមានប្រពន្ធលួងលោមក្មេងស្រីរួមរ័ករហូតបានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ លីនណាអង្គរ ស្ថិតក្នុងភូមិព្រៃរព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះរឿងរ៉ាវបែកធ្លាយ ត្រូវម្តាយខាងស្រីដាក់ពាក្យប្តឹងទារ១ម៉ឺនដុល្លារ កាលពីវេលាម៉ោងរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ នគរបាលចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យដែលទទួលរងការចោទប្រកាន់ថា ល្បួងរំលោភកូនស្រីរបស់គេនេះ មានឈ្មោះអឿន រតនា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មាន ប្រពន្ធកូនរួចទៅហើយ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិក្រូច ឃុំអង្គរាជ្យ ស្រុក ព្រះស្តេច ខេត្តព្រៃវែង។ ចំណែកភាគីខាងស្រីមានឈ្មោះហ.ល.រ អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅក្បែរខាងគ្នាជាមួយជនសង្ស័យ។

តាមសម្តីភាគីខាងប្រុស បានរៀបរាប់ប្រាប់សមត្ថកិច្ចថា តាមពិតរូបគេមិនបានបង្ខិតបង្ខំ ក្មេងស្រីរងគ្រោះខាងលើឡើយ ហើយពួកគេ បនាលួចស្រឡាញ់គ្នាអស់រយៈពេលជាច្រើនខែមកហើយ និងធ្លាប់ទូរស័ព្ទណាត់ជួបគ្នាដើរលេងចូលផ្ទះសំណាក់ម្តង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ដោយកាលណោះ ពួកគេគ្រាន់តែដេកឱបគ្នា និងបានត្រឹមបបោសអ្អែលបង្ហាញពីទឹកចិត្តភក្តី  និងទំហំនៃក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅ មកប៉ុណ្ណោះ។ យ៉ាងណា ចំណងស្នេហាមួយនេះ ពួកគេទាំង២នាក់ បានព្យាយាមលាក់បាំងមិនឱ្យអ្នកណាដឹងឡើយ ដោយរូបគេបានលាក់មិនឱ្យ ប្រពន្ធដឹងទេ ចំណែកខាងស្រី ក៏លាក់បាំងមិនឱ្យឪពុកម្តាយនាងដឹងដែរ ពោលគឺពួកគេលេងល្បែងស្នេហានេះតែ២នាក់ប៉ុណ្ណោះ។

ភាគីខាងប្រុស បន្តថា លុះចូលដល់វេលាម៉ោង១១ និង២៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារតែអំណាច នៃសេចក្តី ស្នេហាធំធេងខ្លាំងពេក ទប់ចិត្តលែងបាន ទើបពួកគេទាំង២នាក់ ក៏និយាយត្រូវរ៉ូវគ្នា ឡើងផ្ទះសំណាក់ លីនណាអង្គរ ស្ថិតក្នុងភូមិព្រៃរព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងបានរួមរ័កជាមួយគ្នារហូតដល់បានសម្រេចយ៉ាងមានសេចក្តីសុខបំផុត។ ក្រោយមក ដោយសារតែ ឃើញទឹកមុខនិងអាការៈកូនស្រីប្លែកខុសប្រក្រតី ធ្វើឱ្យឪពុកម្តាយចាប់អារម្មណ៍ សង្ស័យហៅទៅសួរនាំ ទើបខាងស្រីដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យ ម្តាយបានដឹង ហើយក៏ធ្វើឱ្យឪពុកម្តាយរបស់នាងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។ បន្ទាប់មក នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ សាច់ញាតិខាងស្រី ក៏នាំរូបគេទៅប៉ុស្តិ៍ប៉ូលិស និងថែមទាំងដាក់ពាក្យបណ្តឹង ចោទប្រកាន់ថារូបគេបានលួងលោមកូនស្រីទៅរំលោភទៅវិញ ហើយបានទាមទារសំណង ដល់ទៅ១ម៉ឺនដុល្លារឯណោះ។

ចំណែកសាមីខ្លួនខាងស្រី បានប្រាប់សមត្ថកិច្ចថា នាងក៏បានដឹងដែរថា បុរសខាងលើមានប្រពន្ធ និងទើបសម្រាលកូនខ្ចីកន្លះខែទៀតផង ប៉ុន្តែធ្វើម៉េចបើចិត្តពួកនាងជ្រុលជាស្រលាញ់គ្នាទៅហើយ ហើយក៏គ្មានអ្នកណាបង្ខំអ្នកណាដែរ ពោលគឺត្រូវរ៉ូវគ្នាឡើងផ្ទះសំណាក់២ដង តែរួមរ័ក នឹងគ្នាបានតែម្តងប៉ុណ្ណោះ ព្រោះលើកទី១គ្រាន់តែដេកឱបថើបបបោសអង្អែលប៉ុណ្ណោះ។ លុះពេលរឿងរ៉ាវស្នេហាលាក់លែងជិត ឪពុកម្តាយនាង ក៏ រករឿងដាក់ពាក្យប្តឹងទារជំងឺចិត្តពីខាងប្រុសចំនួន១ម៉ឺនដុល្លារតែម្តង។

យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយខាងស្រី បានសម្រេចចោទប្រកាន់បុរសខាងលើ ថាបានលួងលោមកូនស្រីរបស់ពួកគាត់ទៅ រំលោភរហូតដល់២ដង តែបានសម្រេចម្តងនៅផ្ទះសំណាក់ ព្រមទាំងប្តឹងទាមទារសំណង១ម៉ឺនដុល្លារ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីខាងលើនេះ ភាគីទាំងសងខាងសុទ្ធតែមានអំណះអំណាងរៀងខ្លួន ដោយខាងប្រុសអះអាងថា ជាការត្រូវរ៉ូវគ្នា ចំណែកខាងស្រីបែរជាប្តឹងថាខាងប្រុសល្បួងរំលោភ និងបានទាមទារសំណងព្រហ្មចារីកូនស្រីដល់ទៅ១ម៉ឺនដុល្លារ ដើម្បីបញ្ចប់រឿង។

សមត្ថកិច្ច បានបន្ថែមថា ក្រោយពីភាគីចរចាមិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅផ្នែកជំនាញ ខណ្ឌ តែមិនបានឃាត់ខ្លួនបុរសខាងលើនោះឡើយ៕

RELATED ARTICLES