Monday, December 23, 2024
Homeព័ត៌មានជាតិតុលា​ការ​ចេញ​​ដីកា​កោះ​​ហៅ​​អតីត​​កូន​​ចៅ​​លោក​​​កឹម សុខា​

តុលា​ការ​ចេញ​​ដីកា​កោះ​​ហៅ​​អតីត​​កូន​​ចៅ​​លោក​​​កឹម សុខា​

ភ្នំពេញ ៖ តុលាការបានចេញដីកាកោះ ហៅលោកប៉ា ងួនទៀង នាយកប្រត្តិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជាអតីតសហការីលោកកឹម សុខា កាលនៅ ធ្វើការក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សជាមួយគ្នា ទៅបំភ្លឺ ទាក់ទងនឹងសំណុំរឿងស្នេហាលោក កឹម សុខា និងកញ្ញាស្រីមុំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

យោងតាមដីកាកោះ របស់លោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ថា បង្គាប់ឱ្យលោកប៉ា ងួនទៀង ចូលខ្លួនក្នុងនាមជាសាក្សី នៅវេលាម៉ោង០៩ ព្រឹក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ខាង មុខនេះ ដើម្បីសាកសួរជុំវិញដំណើររឿងសូក-ប៉ាន់សាក្សី។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានបញ្ជាក់បន្ថែមលើដីកា កោះនោះថា លោកប៉ា ងួនទៀង ជាប់ពាក់ព័ន្ធ នឹងសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី និងសមគំនិត សូកប៉ាន់សាក្សី” ពោលគឺដីកាកោះ នេះគឺជា នីតិវិធីរបស់តុលាការ ដែលតុលាការយល់ថា សាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនោះ។

លោកប៉ា ងួនទៀង មិនអាចទាក់ទងសុំ មតិយោបល់ ការឆ្លើយតបចំពោះដីកាកោះនេះ បានទេ ប៉ុន្តែលោកបានបញ្ជាក់តាមបណ្តាញសារ- ព័ត៌មានថា លោកនឹងចូលបំភ្លឺតាមដីកាកោះនេះ  ដោយមិនមានការព្រួយបារម្ភ ព្រោះមិនជាប់ ពាក់ព័ន្ធនឹងរឿងទាំងនេះ។

លោកប៉ា ងួនទៀង គឺជាមន្ត្រីសង្គមស៊ីវិល មួយរូប ដែលធ្លាប់មានទំនាក់ទំនងជាមួយលោក កឹម សុខា ទាក់ទងនឹងការងារសិទ្ធិមនុស្ស ក្នុង នាមជាប្រធាន និងសហការីក្រោមបង្គាប់ ហើយ លោកក៏ធ្លាប់ជាប់ពន្ធនាគារដូចលោកកឹម សុខា ដែរ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ជាមួយកញ្ញាខុម ចាន់តារ៉ាទី ហៅ ស្រីមុំ កន្លងមកនេះ តុលាការបានឃុំខ្លួនមន្ត្រី សមាគមសិទ្ធិមនុស្សអាដហុក ចំនួន៤រូប និង មន្ត្រី គ.ជ.ប មួយរូបផងដែរ ក្រោមបទចោទ “សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី”។ ចំណាត់ការរបស់តុលាការនេះធ្វើឡើង បន្ទាប់ ពីអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប ទាំងនោះ ក្រោយពេលកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ អះអាងថា មន្ត្រីសិទ្ធិមនុស្សទាំងនោះ បង្គាប់ នាងឱ្យឆ្លើយកុហកតុលាការថា មិនមានស្នេហា ជាមួយលោកកឹម សុខា។

កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីអាដហុក ៤រូប រួមមានលោកណៃ វ៉ង់ដា លោកយី សុខសាន្ត លោកនី សុខា និងលោកស្រី លឹម មុនី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យឃុំខ្លួនបណ្តោះ- អាសន្ននៅពន្ធនាគារព្រៃស ទាក់ទងនឹងបទចោទ សូកប៉ាន់សាក្សី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប លោកនី ចរិយា ត្រូវបានឃុំខ្លួននៅមន្ទីរ ឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើ សូកប៉ាន់សាក្សីពាក់ព័ន្ធសំណុំរឿងនាងខុម ចាន់- តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា ជាស្រីកំណាន់របស់លោកកឹម សុខា។

យ៉ាងណានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា លោកស្រីចក់ សុភាព យល់ថា តុលាការ ចេញដីកាកោះហៅលោកប៉ា ងួនទៀង ធ្វើឡើង ក្រោមរូបភាពនយោបាយ និងគំរាមកំហែងដល់ មន្ត្រីសង្គមស៊ីវិល។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ ក៏បានច្រាន បណ្តឹងរបស់ក្រុមមេធាវី ដែលស្នើសុំដាក់មោឃ ភាពលើនីតិវិធីតុលាការ លើករណីមន្ត្រីសិទ្ធិមនុស្ស៥រូប គឺលោកនី សុខា លោកណៃ វ៉ង់ដា លោកយី សុខសាន  លោកស្រីលឹម មុនី និង លោកនី ចរិយា មន្ត្រី គ.ជ.ប។

នៅថ្ងៃដដែលនោះដែរ អង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិចំនួន៥១ស្ថាប័ន បានចេញ សេចក្តីថ្លែងការណ៍ ប្រកាសបើកយុទ្ធនាការតាម បណ្តាញសង្គម និងអ៊ីនធើរណេត ដើម្បីទាមទារ ឱ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស លោក នី សុខា លោកយី សុខសាន្ត លោកណៃ វ៉ង់ដា និងលោកស្រី លឹម មុនី និងអគ្គលេខាធិការរង គ.ជ.ប លោកនី ចរិយា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឃុំក្រោម ការចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី និងសម គំនិត ក្នុងអំពើសូកប៉ាន់សាក្សី” កាលពីថ្ងៃទី០២ ខែឧសភា កន្លងមកនោះ។

សេចក្តីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦  ឱ្យដឹងថា ពួកគេនឹងចេញផ្សាយនូវកម្រងប័ណ្ណ ព័ត៌មានជាប្រចាំនៅលើបណ្តាញសង្គម Facebook និង Twitter ដែលក្រុមសង្គមស៊ីវិលថា ជា ការបង្កើនកិច្ចខិតខំប្រឹងប្រែងតស៊ូបន្ថែមទៀត  ដើម្បីទាមទារឱ្យដោះលែងអ្នកទាំង៥រូបនោះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES