Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិប៉ះទង្គិចគ្នា នៅអេចូពី ស្លាប់បាតុករ ជិត១០០នាក់

ប៉ះទង្គិចគ្នា នៅអេចូពី ស្លាប់បាតុករ ជិត១០០នាក់

អេចូពី៖ អង្គការក្រៅ រដ្ឋាភិបាល Amnesty International ឲ្យដឹង ថាមនុស្សជិត ១០០នាក់ ត្រូវបានសម្លាប់ ក្នុងការ ធ្វើបាតុកម្មតវ៉ា ក្នុងប្រទេសអេចូពី កាលពីចុងសប្តាហ៍មុន ស្របពេលដែល ក្រុមបាតុករបាន ប៉ះទង្គិច ជាមួយនិងកងកម្លាំង សន្តិសុខនៅ កន្លែងផ្សេងៗ ក្នុងប្រទេស។

អង្គការ សិទ្ធិមនុស្សនេះ ឲ្យដឹងទៀតថា គ្រោះថ្នាក់ដែល បណ្តាល ឲ្យមានអ្នកស្លាប់ ច្រើនជាងគេ បំផុតបាន កើតឡើងក្នុងទីក្រុង Bahir Dar ដែលនៅ ទីនោះមាន បាតុករ ស្លាប់បាត់បង់ ជីវិតចំនួន ៣០នាក់កាល ពីថ្ងៃអាទិត្យ។

ចំណែក អាជ្ញាធរមាន សមត្ថកិច្ចបានថ្លែង ថាមនុស្ស៧នាក់ បានស្លាប់ក្នុង ទីក្រុង Bahir Dar ហើយកង កម្លាំង សន្តិសុខបាននិង កំពុងតបតជាមួយ និងសកម្មភាពរបស់អ្នកតវ៉ា។ ក្នុងប្រទេស នេះមាន រលកកម្តៅ នៃការតវ៉ា ដែលមិនធ្លាប់ មានពីមុនមក ក្នុងអំឡុងពេល ប៉ុន្មានខែថ្មីៗនេះ។ ប្រជាជនក្នុង តំបន់ Oromo និង Amhara កំពុងតវ៉ា អំពីរឿងនយោបាយ និងសេដ្ឋកិច្ច។

អង្គការ Amnesty ថ្លែងថា មនុស្ស៦៧នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលកម្លាំង សន្តិសុខបាន បាញ់ប្រហារ ដោយគ្រាប់កាំភ្លើង មកលើក្រុមអ្នកតវ៉ា ដែលស្រលាញ់ សន្តិភាពក្នុង បណ្តាទីក្រុងផ្សេងៗ ក្នុងតំបន់ Oromo កាលពីចុង សប្តាហ៍មុននេះ។មានការប៉ះទង្គិច រវាងកង កម្លាំងសន្តិសុខ និងបណ្តា អ្នកតវ៉ា កាលពីថ្ងៃអាទិត្យ ក្នុងទីក្រុង Bahir Dar ។ ក្រុមសកម្មជនជំទាស់បាន បង្ហាញ តួលេខស្រដៀង គ្នានេះដែរ ចំពោះបរិមាណ អ្នកដែល បានស្លាប់។

2

ដោយឡែក របាយការណ៍របស់ ទីភ្នាក់ងារផ្សព្វផ្សាយ FBC ដែលជា អង្គភាព ចំណុះរបស់ រដ្ឋាភិបាល ឲ្យដឹងថា រដ្ឋាភិបាលបាន រិះគន់សត្រូវ បរទេសដែលនិង ឆ្ងាយនិងជិតក៏ដូចជា ក្រុមសកម្មជន បណ្តាញសង្គម ចំពោះ ការបំពាននូវបម្រាម អំពីការតវ៉ា ដោយគ្មានការ អនុញ្ញាត។មួយវិញ ទៀតក្រុម បាតុករបាន និងកំពុងកំទេច អចលនទ្រព្យ ឯកជននិង របស់រដ្ឋាភិបាល ធ្វើឲ្យមានអ្នក ស្លាប់ចំពោះប្រជាជន ស្លូតត្រង់ដែល មិនដឹងអ្វី។

3

 

RELATED ARTICLES