Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគកណ្តាល នេប៉ាល់ស្លាប់​៧នាក់

ធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគកណ្តាល នេប៉ាល់ស្លាប់​៧នាក់

នេប៉ាល់៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានអះអាងថា អ្នកដែលជិះ ឧទ្ធម្ភាគចក្រ ទាំង៧នាក់រាប់ បញ្ចូលទារកទើបនិង កើតថ្មីៗបានស្លាប់ បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ Fishtail Air Helicopter ក្នុង តំបន់ Madanpur នៃស្រុក Nuwakot ភាគកណ្តាល ប្រទេសនេប៉ាល់ កាលពីថ្ងៃច័ន្ទ។

លោក Yadav Koirala បានថ្លែង ប្រាប់សារព័ត៌មាន ចិនស៊ីនហួរ ថាក្នុង ហេតុការណ៍ នោះមាន មនុស្ស វ័យជំទង់៥ នាក់ កាពីតែន ម្នាក់និង ទារកទើប និងកើតថ្មីៗម្នាក់ត្រូវបាន គេរកឃើញថាស្លាប់ ក្នុងគ្រោះថ្នាក់នេះ។

ប៉ូលិសត្រូវបាន ដាក់ពង្រាយ ក្នុងបរិវេណ នៃកន្លែងធ្លាក់ឧទ្ធម្ភាគចក្រនោះ ដែលស្ថិតនៅ ប្រមាណ ជា៤៥គីឡូ ម៉ែត្រ ពីរដ្ឋធានីកដ្ឋមណ្ឌូ របស់នេប៉ាល់។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ ដែលធ្លាក់នេះ បើកបរដោយ លោកកាពីតែន Ranjan Limbu ដើម្បីនាំយកអ្នក ជំងឺម្នាក់ពីស្រុក Gorkha ដែលស្ថិតនៅភាគខាងលិចនេ ប៉ាល់ទៅ កាន់រដ្ឋធានី ដើម្បីព្យា បាលជំងឺក៏ ជួបឧប្បត្តិ ហេតុនេះតែម្តង។

 

 

RELATED ARTICLES