កេនយ៉ា បណ្តេញជនជាតិចិន តៃវ៉ាន់ទៅប្រទេស​ចិនវិញ

កេនយ៉ា៖ មន្ត្រីប៉ូលិស បានថ្លែងថា រដ្ឋាភិបាលកេនយ៉ា បាននិរទេសខ្លួន ជនជាតិចិន ៣៥នាក់និង ជនជាតិចិន តៃវ៉ាន់៥នាក់ ឲ្យវិលត្រឡប់ទៅ កាន់ប្រទេសចិន បន្ទាប់ពីពួកគេត្រូវបាន តុលាការសម្រេចឲ្យ រួចផុតពីការ ចោទ ប្រកាន់ពី បទឆបោកតាម ប្រព័ន្ធអេឡិចត្រូនិក ថ្វីបើមាន សំណើរពី រដ្ឋាភិបាលកោះតៃវ៉ាន់ មិនឲ្យ បញ្ចូន ពល រដ្ឋ របស់ខ្លួនទៅ កាន់ប្រទេសចិន យ៉ាងណាក្តី។

តៃវ៉ាន់បដិសេធ ការអះអាង របស់ចិនពីកោះ ដែលមានស្វ័យ ភាពក្នុងការ គ្រប់គ្រង។ មន្ត្រីតៃវ៉ាន់ ប្រចាំអាហ្វ្រិក ខាងត្បូង លោក John Chen បានស្នើរដ្ឋា ភិបាលកេនយ៉ា កុំបញ្ជូនជនជាតិ ចិនតៃវ៉ាន់ ទៅកាន់ប្រទេស ចិនឲ្យ សោះ។

អ្នកនាំពាក្យ ក្រសួងមហា ផ្ទៃលោក Mwenda Njoka បានថ្លែងថា នៅពេលដែល មានការ ស្នើឲ្យកេនយ៉ាបណ្តេញ ជនជាតិតៃវ៉ាន់ ទៅកាន់ប្រទេសចិន លោកថា ហេតុអ្វីធ្វើបែបនេះ មិនបាន?

មន្ត្រីប៉ូលិស ជាន់ខ្ពស់បានថ្លែងថា ទាំងអស់នោះត្រូវ បានបញ្ជូន ចេញពី ប្រទេសកេនយ៉ា តាមជើង ហោះហើរមួយឆ្ពោះ ទៅកាន់ទីក្រុងភាគ ខាងត្បូងប្រទេសចិន ក្វាងចូវ កាលពីរាត្រី ថ្ងៃអាទិត្យ។

22222

ចំណែកជនជាតិចិន តៃវ៉ាន់៤៥នាក់ ផ្សេងទៀតត្រូវ បានចាប់ខ្លួន ក្នុងបទចោទ ប្រកាន់ស្រដៀង គ្នានេះដែរដែលត្រូវ បានបណ្តេញចេញ កាលពីខែមេសា អង្គការសិទ្ធិ មនុស្សអន្តរជាតិ Amnesty International បានសម្តែង ក្តីបារម្ភថាពួក នឹងប្រឈមនិង ការរំលោភបំពាន សិទ្ធិមនុស្ស នៅទីនោះ។ កាលពីសប្តាហ៍ មុនអង្គ ការមួយនេះបាន តវ៉ាចំពោះ ការនិរទេស ខ្លួនជនជាតិ ចិនតៃវ៉ាន់៥នាក់ រួចមកហើយដែរ។

សរុបមកមាន ជនជាតិចិននិងតៃវ៉ាន់ ចំនួន១១១នាក់ត្រូវបាន ចាប់ខ្លួន។ ភាគច្រើននៃ អ្នកទាំងនោះ ត្រូវបាន បណ្តេញចេញ ដោយសារតែ ពួកគេមិនមាន ឯកសារត្រឹមត្រូវ ក្នុងការស្នាក់ នៅប្រទេស កេនយ៉ា។

រីឯអ្នកវិភាគ លើកឡើងថាទិសដៅ របស់ចិនក្នុងការ ទទួលយកជន ជាតិចិនតៃវ៉ាន់ ដែលត្រូវបាន បណ្តេញចេញ ពីប្រទេសកេនយ៉ា កាលពីពេលមុនៗគឺ ដើម្បីអូសទាញ ពីរដ្ឋាភិបាល លោកស្រី ប្រធានាធិបតី Tsai Ing-wen ដែល បដិសេធក្នុងកា រទទួលយក នូវការលើក ឡើងថាកោះតៃវ៉ាន់និង ចិនដីគោកគឺជា ចិនតែមួយ។

333