អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាល ថ្នាក់ខេត្តបាន ឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយដែលចេញ ផ្សាយនៅ ថ្ងៃអង្គារ នេះថា ការវាយប្រហារ ពីលើអាកាស កំទេចក្រុម តាលីបង់ក្នុង ខេត្ត Helmand របស់អាហ្វហ្គានី ស្ថានបានសម្លាប់ មនុស្សចំនួន៤០នាក់ និងរងរបួស៤៥នាក់។
សេចក្តីថ្លែងការណ៍ នោះបានបញ្ជាក់ថា ការវាយប្រហារនេះ ធ្វើឡើងក្នុងការ ប្រឆាំងនិងក្បួន របស់ពួក តាលីបង់ក្នុងស្រុក Tarikh Nawar ស្ថិតនៅចន្លោះ ស្រុក Marja និង Nawa កាល ពីល្ងាចថ្ងៃអាទិត្យ ដែល បាននាំឲ្យពួកឧទ្ទាម ចំនួន៤០នាក់ស្លាប់ បាត់បង់ជីវិត និង៤៥នាក់ផ្សេង ទៀតរងរបួស។
តាមរបាយ ការណ៍បង្ហាញថាក្បួន របស់ពួក តាលីបង់បាននិងកំពុង ធ្វើដំណើរចេញ ពីស្រុក Nawa ទៅកាន់ ស្រុក Marja ដើម្បីវាយលុក កងកម្លាំង របស់រដ្ឋា ភិបាល ប៉ុន្តែកម្លាំង របស់រដ្ឋាភិបាល បានត្រៀមខ្លួន ទុកជាមុន ដោយវាយប្រហារ កំទេចក្បួនរថយន្ត ទាំងនោះ ហើយបានធ្វើឲ្យខូចផែនការណ៍ របស់ពួកគេ ទៀតផង។ យោងតាមសេចក្តីថ្លែង ការណ៍នោះ ក្រុមសកម្មប្រយុទ្ធ៨នាក់ ក៏ត្រូវបាន សម្លាប់ក្នុង ស្រុកក្បែរខាងនេះ ដែរគឺ ស្រុក Gereshk កាលពីល្ងាច ថ្ងៃអាទិត្យ។
ចំណែកក្រុម សកម្មប្រយុទ្ធតាលីបង់ ដែលជាអ្នកប្រឆាំង និងកម្លាំង របស់រដ្ឋាភិបាល ក្នុងបណ្តាស្រុក មួយចំនួន នៃខេត្ត Helmand នេះ ពុំបានធ្វើការអធិប្បាយ អ្វីនោះឡើយចំពោះ ករណីនេះ។