ខេត្តសៀមរាប ៖ មន្ត្រីអាវុធហត្ថពូកែកាង ឈើម្នាក់ដែលអួតអាងខ្លួនឯងថា ជាជំនួយការ ឧត្តមសេនីយ៍ផ្កាយ១ ម្នាក់ជាមេប៉េអឹមខេត្ត កំពង់ធំ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដេញប្រផាប់ ចាប់ពភីង តាំងពីរង្វង់មូលបន្ទាយស្រីរហូតដល់ ផ្លូវជាតិលេខ៦ ទើបចាប់ខ្លួនបានបន្ទាប់ពីមន្ត្រី អាវុធហត្ថរូបនេះបើករថយន្តស៊េរីទំនើបមួយ គ្រឿង ទៅរារាំងមិនឱ្យសមត្ថកិច្ចឃាត់រថយន្ត ដឹកឈើមួយគ្រឿង។ ហេតុការណ៍នេះកើត ឡើង នៅចន្លោះពេលម៉ោង៤ និង៣០នាទី រហូតដល់ម៉ោង៥ និង៣០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយ-ជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។
លោក ម៉ុង ប៊ុនលីម នាយសង្កាត់រដ្ឋបាល ព្រៃឈើបន្ទាយស្រី បានឱ្យដឹងថា មន្ត្រីជំនាញ អាវុធហត្ថពូកែកាងឈើម្នាក់នោះ មានឈ្មោះ សេង ប៊ុនតេង ភេទប្រុស អាយុ៣៦ឆ្នាំ មាន ឋានន្តរស័ក្តិជាវរសេនីយ៍ទោ(ស័ក្តិ៤កន្លះ)ប៉េអឹមខេត្តកំពង់ធំ មានលំនៅបច្ចុប្បន្នភូមិព្រៃតាហ៊ូ ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សេចក្តីរាយការណ៍ថា មានរថយន្តដឹកឈើឆ្លង កាត់ស្រុកបន្ទាយស្រី។ នៅពេលនោះ លោក បានដាក់កម្លាំងទៅតាមដានមើល ស្រាប់តែប្រទះ ឃើញរថយន្តដឹកឈើមែនក៏បានស្ទាក់សួរនាំ។ ខណៈនោះ ស្រាប់តែមានរថយន្តឡិចស៊ីស ៤៧០ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9861 បើកបរដោយប៉េអឹមឈ្មោះ សេង ប៊ុនតេង បានបើកមកកាក់ឈប់ពីមុខមិនឱ្យ រថយន្តសមត្ថកិច្ច ធ្វើដំណើទៅមុខបាន ទើប លោកបានបញ្ជាឱ្យព័ទ្ធចាប់រថយន្តដែលរារាំង ការបង្ក្រាបបទល្មើសចាប់តាំងំពីរង្វង់មូលបន្ទាយ ស្រី រហូតដល់ផ្លូវជាតិលេខ៦ ទើបចាប់បាន រួច បញ្ជូនទៅតុលាការភ្លាមៗតែម្តង។
បើតាមមន្ត្រីប៉េអឹមខេត្តកំពង់ធំ ម្នាក់សុំ មិនបញ្ចោញឈ្មោះ បានឱ្យដឹងថា ឈ្មោះ សេង ប៊ុនតេង នេះជាជំនួយការលោកឧត្តមសេនីយ៍ ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ប៉ុន្តែលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានបញ្ជាក់ថា ប៉េអឹមឈ្មោះ សេង ប៊ុនតេង មិនមែនជាជំនួយការរបស់លោកទេ តែគេជា ប៉េអឹមនៅខេត្តកំពង់ធំពិតប្រាកដមែន៕
សុភាព