Tuesday, October 7, 2025
Homeព័ត៌មានជាតិនារីវ័យក្មេងដួលសន្លប់តាមផ្លូវ ព្រោះដាច់បាយ

នារីវ័យក្មេងដួលសន្លប់តាមផ្លូវ ព្រោះដាច់បាយ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មិនដឹងថាដើរមកពីណាទៅណានោះទេ ស្រាប់តែត្រូវបានគេប្រទះឃើញដេកដួលសន្លប់ស្តូកស្តឹងនៅតាមផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល ទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចកែងសណ្ឋាគារឡឺរ៉ូយ៉ាល់ ទល់មុខសាលារាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

នារីរងគ្រោះដែលដើរមកដួលសន្លប់តាមផ្លូវនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ និងពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិច។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះខាងលើ មិនដឹងថាដើរក្នុងគោលបំណងពីណាទៅណានោះទេ ខណៈពេលកំពុងដើរសុខៗ ក៏មកដួលសន្លប់នៅចំណុចកើតហេតុខាងលើតែម្តង ធ្វើឱ្យប្រជាពលរដ្ឋនិងអ្នកដំណើរតាមផ្លូវប្រទះឃើញ កើតមានការភ្ញាក់ផ្អើលឡើង នាំគ្នាជួយសង្គ្រោះបឋម ធ្វើចលនាឱ្យ និងយកប្រេងកូឡាយកមកលាបរឺត។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកនារីរងគ្រោះយកទៅព្យាបាល តែត្រូវនារីរងគ្រោះដឹងខ្លួនវិញ និងត្រូវសមត្ថកិច្ចសួរនាំរកបងប្អូនសាច់ញាតិ ប៉ុន្តែនារីរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចថា នាងមិនមានបងប្អូនសាច់ញាតិនោះទេ ហើយមូលហេតុដែលនាងដួលសន្លប់ គឺដោយសារតែនាងដើរដាច់បាយ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបានមកដល់ដឹកនារីរងគ្រោះខាងលើ យកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

RELATED ARTICLES