Tuesday, October 7, 2025
Homeព័ត៌មានជាតិផឹកសុីដើរលេងដល់យប់ជ្រៅ ប្រុសជូនទៅផ្ទះ លបដល់បន្ទប់ ចាប់ផ្តួលរំលោភ

ផឹកសុីដើរលេងដល់យប់ជ្រៅ ប្រុសជូនទៅផ្ទះ លបដល់បន្ទប់ ចាប់ផ្តួលរំលោភ

ភ្នំពេញ ៖ នារីម្នាក់បានជួបជុំមិត្តភក្តិប្រុសស្រី៣នាក់ទៀត ផឹកស៊ីជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះផឹកស៊ីរួច ក៏នាំគ្នាជិះម៉ូតូទៅដើរលេង និងចូលក្លឹបរាំកម្សាន្តឆ្អែតឆ្អន់ ក៏នាំគ្នាត្រឡប់មកផ្ទះវិញ លុះពេលឡើងទៅបន្ទប់ដេក ក៏ត្រូវប្រុសព្រានលបឡើងតាមពីក្រោយ ចាប់ផ្តួលទៅលើគ្រែរំលោភរហូតដល់បានសម្រេច រួចព្យាយាមរត់គេចខ្លួនដែរ តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះដាំ ជារ៉ាយុទ្ឋ ហៅស្រួច អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន (ផ្នែកលក់) មានលំនៅក្នុងភូមិដំណាក់ហ្លួង ឃុំទឹកឈូ ខេត្តកំពត។ ចំណែកនារីរងគ្រោះ មានឈ្មោះថ.ស.ម អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ទីតាំងកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នាងបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិស្រីរបស់នាងម្នាក់ ឈ្មោះស្រីនិច រួមជាមួយនឹងប្តីរបស់នាង ឈ្មោះភ័ក្ត ព្រមទាំងជនសង្ស័យឈ្មោះដាំ ជារ៉ាយុទ្ឋ ហៅស្រួច ដែលជាជាមិត្តភក្តិរបស់ឈ្មោះភ័ក្ត នៅចំណុចផ្ទះជួលរបស់នាង។

នារីរងគ្រោះ បន្តថា ក្រោយផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ពួកនាងទាំង៤នាក់ ក៏បាននាំគ្នាជិះម៉ូតូចេញទៅដើរលេង និងចូលក្លឹបរាំលេងចំនួន២កន្លែងទៀតផង ដោយពេលចេញទៅនោះ នាងជិះម៉ូតូជាមួយនឹងជនសង្ស័យ ចំណែកមិត្តភក្តិឈ្មោះស្រីនិច ជិះម៉ូតូជាមួយប្តីរបស់នាង។ ក្រោយពីនាំដើរលេងរាំកម្សាន្តអស់ចិត្តហើយ មកដល់វេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកនាងទាំង៤នាក់ ក៏នាំគ្នាត្រឡប់មកផ្ទះជួលរបស់នាងវិញ ណាមួយដោយសារយប់កណ្តាលអធ្រាត្រជិតភ្លឺទៅហើយ ទើបនាងសម្រេចឱ្យមិត្តភក្តិ៣នាក់នោះ ដេកសម្រាកនៅផ្ទះរបស់នាងតែម្តងទៅ ចាំព្រឹកចាំបែកផ្លូវចេញទៅផ្ទះរៀងខ្លួន។

នារីរងគ្រោះបានឱ្យដឹងទៀតថា លុះពេលត្រឡប់មកដល់ផ្ទះជួលរបស់នាង នាងបានឱ្យមិត្តភក្តិឈ្មោះនិច និងប្តីរបស់នាង ព្រមទាំងជនសង្ស័យដេកនៅជាន់ក្រោម ចំណែកនាងបានឡើងទៅដេកក្នុងបន្ទប់របស់នាងនៅជាន់ឡៅតឿ។ លុះពេលនាងឡើងបន្ទប់ដេក មិនបានចាប់អារម្មណ៍ដឹងថា ជនសង្ស័យឈ្មោះស្រួច បានលបឡើងមកតាមនាងពីក្រោយនោះទេ ស្រាប់តែពេលដែលនាងចាក់សោបើកទ្វារបន្ទប់ ក៏ត្រូវជនសង្ស័យចូលមកចាប់នាងផ្តួលទៅលើគ្រែ រួចធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលរហូតបានសម្រេចតែម្តង។

នារីរងគ្រោះ បានបញ្ជាក់ថា ក្រោយពីត្រូវជនសង្ស័យចាប់រំលោភនាងរួចហើយ នាងក៏បានទូរសព្ទហៅមិត្តភក្តិឱ្យមកជួយ តែភ្លាមនោះ ជនសង្ស័យបានលោតផ្លោះរបងរត់គេចខ្លួនបាត់ស្រមោល រហូតដល់មួយសន្ទុះធំក្រោយមក ក៏លេចមុខជនសង្ស័យត្រឡប់មកវិញ ទាំងមានស្នាមរបួសជើង ទំនងជារត់ទៅណាមិនរួច ទើបនាងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងចាប់ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES