Friday, January 31, 2025
Homeព័ត៌មានជាតិអ្នកអភិវឌ្ឍន៏សម្រាប់ការប្រើប្រាស់ចម្រុះ ត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨

អ្នកអភិវឌ្ឍន៏សម្រាប់ការប្រើប្រាស់ចម្រុះ ត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨

គណៈកម្មាការវាយតម្លៃឯករាជ្យកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Property Guru បាននិយាយដោយបង្ហាញអំពីឈ្មោះអ្នកជាប់ក្នុងបញ្ជីជម្រើសដំបូងសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Property Guru តំណាងដោយក្រុមហ៊ុន KHI។

ពានរង្វាន់ទាំងអស់មានជាង២០ប្រភេទ មានលក្ខណៈមានលក្ខណៈពិសេសផ្សេងៗគ្នា រួមមានបញ្ជីបេក្ខជនឆ្នើមផងដែរ។ បុរីប៉េងហួត គ្រុប ជាអ្នកដែលបានឈ្នះពីលើករួចមកហើយ នូវពានរង្វាន់អ្នកអភិវឌ្ឍន៏ល្អបំផុត ហើយឆ្នាំនេះទទួលបាន១៦កន្លែងនៅក្នុងបញ្ជីជម្រើសដំបូងដែលមានចំនួនច្រើនជាងអ្នកអភិវឌ្ឍន៏ផ្សេងៗទៀត។ អ្នកអភិវឌ្ឍន៏ Greater Euro ក្នុងគម្រោងប្រើប្រាស់ចម្រុះទទួលបាន៥រង្វាន់សម្រាប់ការអភិវឌ្ឍន៏ និង១០រង្វាន់ក្នុងប្រភេទឌីហ្សាញ បូកនឹងការស្ងើចសរសើរពិសេសសម្រាប់គំនិតផ្ដួចផ្ដើមអំពីទំនួលខុសត្រូវសង្គម។ លំដាប់ទី២គឺក្រុមហ៊ុន​LIXIN​ Construction ដែលបានសាងសង់អគារប្រើប្រាស់ចម្រុះឈ្មោះ CEO KT Pacific នៅខណ្ឌ៧មករា រាជធានីភ្នំពេញ។ គម្រោងដែលមានការសហការគ្នារវាង​ KT Pacific Group និង LIXIN Group មានបំណងក្លាយជាអគារស្នាក់នៅពាណិជ្ជកម្មដ៏ឆ្នើមមួយនៅក្នុងរាជធានីភ្នំពេញ។

ជាមួយនិងការទទួលបានពានរង្វាន់ចំនួន៦ ក្រុមហ៊ុន Parkway Investment Co.,Ltd បានជាប់ចំណាត់ថ្នាក់លំដាប់ទី៣។ ជាប្រភេទការិយាល័យទំនើបផង និងជាខុនដូ សមរម្យផង គម្រោង Parkway ស្ថិតនៅក្នុងខណ្ឌទួលគក ក្រុមហ៊ុនប្រើស្ថាបត្យកម្មកម្ពុជា រួមផ្សំជាមួយភាពទំនើបនៅក្នុងការអភិវឌ្ឍន៏។

ក្រុមហ៊ុនអភិវឌ្ឍន៏ការប្រើរប្រាស់ចម្រុះមួយទៀតដែលជាប់ក្នុងបញ្ជីគឺ KHCN Investment and Development Co.,Ltd ដែលមានរង្វាន់បី The Seakate Suite នៅក្នុងព្រះសីហនុ នៅក្រោយមជ្ឈមណ្ឌុលភ្នំពេញ ដែលទទួលរង្វាន់ច្រើនកាលពីឆ្នាំមុន ទតួលបានរង្វាន់បួននៅឆ្នាំ២០១៨។

លោក Terry BlacBurn ជាស្ថានិកនិងជានាយកគ្រប់គ្រង Property Guru Asia Property Awards បានថ្លែងថា “ចៅក្រមប្រចាំឆ្នាំ ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia Property Awards បានកត់សម្គាល់យ៉ាងខ្លាំងចំពោះកិច្ចខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៏កម្ពុជាក្នុងការកែលម្អពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងផ្នែកប្រើប្រាស់ចម្រុះដែលកាន់តែមានប្រជាប្រិយភាពក្នុងចំណោមអ្នកវិនិយោគ និងអ្នកប្រើប្រាស់ ។ កម្ពុជាផ្ដល់នូវសក្ដានុពលជាច្រើនហើយយើងមានមោទនភាពចំពោះអ្នកអភិវឌ្ឍន៏ក្នុងស្រុកដែលបានសម្រេចស្នាដៃ២ឆ្នាំកន្លងមកនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ហើយយើងទទួលស្គាល់នូវការរួមចំណែករបស់ពួកគេក្នុងវិស្ស័យនេះផងដែរ”៕

RELATED ARTICLES