Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិUN ថា​ការប្រយុទ្ធនៅអាលីប៉ូ បន្សល់ទុកប្រជាពល រដ្ឋ២លាននាក់ ​អត់ទឹកប្រើ

UN ថា​ការប្រយុទ្ធនៅអាលីប៉ូ បន្សល់ទុកប្រជាពល រដ្ឋ២លាននាក់ ​អត់ទឹកប្រើ

ស៊ីរី៖ អង្គការសហ ប្រជាជាតិបានថ្លែង កាលពីថ្ងៃអង្គារ ថាប្រជាជន២លាននាក់ នៅទីក្រុង អាលីប៉ូដែលកំពុងមានការ ប្រយុទ្ធនៅប្រទេស ស៊ីរី ជួបនិងកង្វះខាត ទឹកប្រើប្រាស់ ដោយ សារតែការ ភៀសខ្លួនពី ការ វាយប្រហារនោះ។

អង្គការនេះថ្លែងនៅ ក្នុងសេចក្តីថ្លែងការណ៍ មួយថា អង្គការសហប្រជាជាតិ មានក្តីបារម្ភយ៉ាង ខ្លាំងថាផល វិបាកនឹងធ្លាក់ទៅ លើជនស៊ីវិល រាប់លាននាក់ ប្រសិនជាបណ្តាញ អគ្គិសនីនិងទឹកមិន ត្រូវបានប៉ះប៉ូវបានទាន់ ពេលវេលាទេនោះ។

អង្គការសហ ប្រជាជាតិត្រៀមខ្លួ នរួចជាស្រេច ក្នុងការជួយដល់ ជនស៊ីវិលក្នុង ទីក្រុងអាលីប៉ូ ដែល បច្ចុប្បន្នកំពុងទទួលរងនូវ ផលវិបាកទាំងនេះ។ អង្គការសហប្រជាជាតិ ក៏បានស្នើឲ្យមាន បទឈប់បាញ់ពេញលេញមួយ ឬផ្អាកការប្រយុទ្ធ៤៨ម៉ោងប្រចាំ សប្តាហ៍ប្រកប ដោយមនុស្សធម៌ ដើម្បីផ្តល់ នូវជំនួយដល់ ប្រជាជនរាប់ លាននាក់ដែល ត្រូវការចាំបាច់ នូវការបំពេញបន្ថែម នូវការ ស្តុកឱសថ និងស្បៀងអាហារ។

ការប្រយុទ្ធក្នុងទី ក្រុងអាលីប៉ូដែលជា ក្រុងធំជាងគេបំផុត របស់ស៊ីរីគឺមុន នឹងសង្គ្រាម ស៊ីវិលដែលបានចាប់ផ្តើម ផ្ទុះឡើងជាង៥ ឆ្នាំមកនេះ ដែលវាបាន រីករាលដាល កាន់តែខ្លាំង ឡើងក្នុងអំឡុង ពេលជាង មួយសប្តាហ៍មួយនៅពេលដែល កងកម្លាំងរបស់ ពួកឧទ្ទាមនិងសម្ព័ន្ធមិត្ត ជីហាត របស់ ពួកគេដែលបានបង្កជម្លោះជា មួយនិង ការឡោមព័ទ្ធរបស់រដ្ឋា ភិបាលលើបណ្តា ស្រុកកាន់កាប់ ដោយពួកបះបោរ។

ទោះជាយ៉ាងណា មានមនុស្សរាប់ម៉ឺន នាក់ត្រូវបាន សម្លាប់ក្នុងប្រទេស ស៊ីរីនិងរាប់លាន នាក់បានចាក ចេញពីលំនៅ ឋានរបស់ ពួកគេចាប់តាំង ពីជម្លោះបានកើត ឡើងក្នុងខែមីនា ឆ្នាំ២០១១ ដែល ជាចលនាប្រឆាំងនិងលោក ប្រធានាធិបតី Bashar al-Assad ។

 

RELATED ARTICLES