Saturday, February 1, 2025
Homeព័ត៌មានជាតិTiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញ បានបើកការប្រកួតហើយ

Tiger Street Football Festival 2018 ប្រចាំមណ្ឌលភ្នំពេញ បានបើកការប្រកួតហើយ

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលរាជធានីភ្នំពេញមានរហូតដល់ទៅ ១១៦ក្រុមដែលបានដាក់ពាក្យចូលរួមនេះ បានបើកការប្រកួតជាផ្លូវការណ៍ហើយនាព្រឹកថ្ងៃទី០៧ ខែមិនានេះ នៅបវិវេណសួនច្បារមុខសាលមហោស្រពកោះពេជ្រ។

ថ្លែងក្នុងពិធីបើក លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យក្នុងការផ្តល់ឱកាសដល់ប្អូនៗយុវជនដែលស្រលាញ់កីឡាបាល់បញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថាប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨ទីតាំង ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០០០០$។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ។ សូមកីឡាករទាំងបញ្ចេញសមត្ថភាពឲ្យអស់នៅលើទីលានថៃហ្ក័រនេះ។
សូមបញ្ជាក់ថា នៅមណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលចុងក្រោយនេះ គណៈកម្មាធិការយក១២ក្រុមដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១០ និង ១១ ខែមិនា ឆ្នាំ២០១៨នេះ៕

សូមរង់ចាំតាមដានទាំងអស់គ្នាតើក្រុមណាជាម្ចាស់ជើងឯកប្រចាំមណ្ឌលរាជធានីភ្នំពេញ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
#TSFF2018
សូមពិសាដោយការទទួលខុសត្រូវ

RELATED ARTICLES