Saturday, September 30, 2023
Homeព័ត៌មានអន្តរជាតិពួកតាលីបង់ ចូលកៀក ក្រុងគន្លឹះនៃភាគខាង ត្បូង អាហ្វហ្គានីស្ថាន

ពួកតាលីបង់ ចូលកៀក ក្រុងគន្លឹះនៃភាគខាង ត្បូង អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ មន្ត្រីផ្លូវការបាន ឲ្យដឹងនៅថ្ងៃពុធ នេះថាកង ទ័ពអាហ្វហ្គានី ស្ថានកំពុង ត្រូវបាន ដាក់ពង្រាយទៅកាន់ទីក្រុង សំខាន់នៃ ខេត្តភាគខាងត្បូង Helmand ក្នុងពេល ដែលមានការ ប្រយុទ្ធយ៉ាងខ្លាំង ក្លាជា មួយនិងពួកតាលីបង់ក្នុងការ ឡោមព័ទ្ធតំបន់ ទាំងនោះ ហើយក៏ជា ការព្រួយ បារម្ភថាក្រុង នេះអាចធ្លាក់ ចូលក្នុង កណ្តាប់ដៃ ក្រុមបះបោរ ទាំងនោះក្នុង ថ្ងៃណាមួយ។

យោងតាមប្រធាន ក្រុមប្រឹក្សាខេត្ត Hellmand លោក Kareem Atal ឲ្យដឹងថា ពួកសកម្មប្រយុទ្ធ តាលីបង់បានឡោមព័ន្ធក្រុង Lashkar Gah ទាំងស្រុង ហើយបន្ទាប់ពី ការវាយប្រហារ ប៉ុន្មានសប្តាហ៍ ឆ្លងកាត់នេះ។ កងកម្លាំងប៉ូលិសនិង ទាហានបច្ចុប្បន្ន ត្រូវបានដកចេញពី ប៉ុស្តិ៍ត្រួត ពិនិត្យឆ្ងាយៗនិង បានបញ្ជូនមកពង្រឹងកម្លាំង ការពារ ទីក្រុងវិញ។ លោកបានបន្ថែម ថាជាងនេះ ទៅទៀតកម្លាំង ថ្មីក៏កំពុងមក ដល់ក្រុងនេះដែរ។

លោក Atal បានថ្លែងថា ការវាយប្រ យុទ្ធបានខិត មកជិតផ្លូវហាយ វេដែលចូល មកកាន់ក្រុង Lashkar Gah ហើយ ដែលជំរុញ ឲ្យតម្លៃអាហារ និងទំនិញ មូលដ្ឋានផ្សេងៗ ឡើងថ្លៃក្នុង ទីរួមក្រុង នៃខេត្តនោះ។

ទោះជា យ៉ាងណា លោកបានថ្លែងថា ចំនួនមនុស្សដែល មកព្យាបាល របួសបន្ទាប់ពីមាន ការប្រយុទ្ធក្នុងស្រុកនានាជុំវិញ ក្រុងនេះបាន ថយចុះក្នុង អំឡុងពេល ប៉ុន្មានថ្ងៃថ្មីៗ នេះដោយ សារតែផ្លូវ នានាត្រូវ បានបិទ។ ជាងនេះទៅទៀត ជាមួយនិង ការភ័យខ្លាចក្នុង ទីក្រុងនេះត្រូវ បានដណ្តើមកាន់ កាប់ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ អ្នកជំងឺទូទៅជាច្រើន នាក់បានរៀបចំ ពន្យាពេល ព្យាបាលរបស់ពួកគេ ។

 

 

 

 

RELATED ARTICLES

Most Popular

Recent Comments