ស្វែងយល់ពីកិច្ចការជំនួញអន្តរជាតិ
កិច្ចការជំនួញអន្តរជាតិ៖ ប្រាក់ឈ្នួលអប្បបរ មាគឺជាបៀវត្សរ៍ កម្រិត ទាបបំផុត ដែលនិយោជក ក្នុង ស្ថាប័ន អាជីវ កម្មមួយ ទូទាត់ឲ្យកម្មករ និយោជិត ដែលត្រូវបាន កំណត់ដោយ កិច្ចសន្យាឬ តាមច្បាប់ការងារ ជាធរមាន។
ប្រវត្តិ
យោងតាមគេហទំព័រ Time.com ប្រាក់ឈ្នួល អប្បបរមាត្រូវ បានបង្កើតឡើង ជាលើកដំបូង ក្នុងប្រទេស អូស្ត្រាលីនិងណូវែលសូឡង់ក្នុង១៨៩០ជាការឆ្លើយតបនិងការតវ៉ាជារឿយៗ។ប្រាក់ឈ្នួល អប្បបរមា ត្រូវបាន បង្កើតឡើង សារជាថ្មី ម្តងទៀត នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៣៨ ក្នុងអត្រា ផ្តល់ជូន២៥សេន ក្នុងមួយម៉ោង។ក្រោយមកឆ្នាំ១៩៤១ ច្បាប់មួយចំនួន ត្រូវបានហាម ប្រាមលើការ សម្រេចចិត្ត ពាក់ព័ន្ធនឹង ការបណ្តេញ ចេញពីការងារ តែយ៉ាងណាច្បាប់ ទាំងនោះត្រឹមតែ គ្របដណ្តប់លើផ្នែក ជាក់ លាក់នៃការ បណ្តេញ និយោជិត ចេញពីការងារ ប៉ុណ្ណោះ។
ក្នុងឆ្នាំ១៩៦៨ ប្រាក់ឈ្នួល អប្បបរមាបាន កើនឡើងដល់ ១,៦០ដុល្លារ ក្នុងមួយម៉ោង ហើយក្រោយ មកចាប់ពីខែ មករាឆ្នាំ១៩៨១ រហូតដល់ខែមេសា ១៩៩០ប្រាក់ ឈ្នួលអប្បបរមា ត្រូវបានបង្កក ក្នុងអត្រា៣,៣៥ដុល្លារ ក្នុងមួយម៉ោង។ ចាប់ពីថ្ងៃ១ កញ្ញាឆ្នាំ១៩៩៧ ថ្ងៃ២៣កក្កដាឆ្នាំ២០០៧-២០១០ ប្រាក់ ឈ្នួលអប្បបរ មាសហ ព័ន្ធស្ថិត ក្នុងកម្រិត៥,១៥ដុល្លារ ក្នុងមួយម៉ោង។
សារសំខាន់
សភាបានឆ្លង ការអនុម័ត លើច្បាប់ស្តីពី ប្រាក់ឈ្នួល អប្បបរមាដើម្បី ជួយដល់កម្មករ និយោជិត ពីបញ្ហានានា ឬការទូទាត់ ប្រាក់ឲ្យក្នុង កម្រិតតិច ចំពោះការងារ ពេញម៉ោង របស់ កម្មករនិយោជិត ដែលមាន ចំណូលទាប។បច្ចុប្បន្នអត្រាប្រាក់ ឈ្នួលអប្បបរមា គឺមិនត្រឹម តែសំដៅ លើការជួយ ដល់មូលនិធិ សិក្សានៅ មហាវិទ្យាល័យ (ការងារយុវជន វ័យកណ្តាល)ប៉ុណ្ណោះទេ វាថែមទាំ ងជាការ ធ្វើឲ្យមានភាព សមរម្យសម្រាប់ តម្លៃនៃ ការងារ ក៏ដូចជាឱកាសដែល ការងារ ផ្តល់ឲ្យជាដើម។
គុណសម្បត្តិ
គុណសម្បត្តិនៃប្រាក់ឈ្នួលអប្បបរមាមានដូចជា៖
- ការកាត់បន្ថយភាពក្រីក្រដោយសារតែការបង្កើនប្រាក់ឈ្នួលកម្រិតទាបបំផុត។
- បង្កើនផលិតភាពដោយសារតែការលើកទឹកចិត្តខ្ពស់ជាងមុន ដែលធ្វើឲ្យមនុស្សខិតខំប្រឹងប្រែងបំពេញការងារកាន់តែខ្លាំងឡើងដែលនាំឲ្យទិន្នផលកើនឡើង។
- និយោជកនឹងមានទឹកចិត្តក្នុងការវិនិយោគនិងបង្កើនផលិតភាពដោយសារតែការចំណាយលើនិយោជិតខ្ពស់ឬថ្លៃជាងមុន។
- ផ្តល់ឲ្យដល់កម្មករនិយោជិតនូវបរិមាណនៃចំណូលដែលចាំបាច់ពីការងាររបស់ពួកគេ។
- ការពារក្រុមហ៊ុននានាពីការទាញយកគុណប្រយោជន៍បុគ្គលជាពិសេសក្នុងការពេលសេដ្ឋកិច្ចកំពុងតានតឹង។
គុណវិបត្តិ
- ប្រាក់ឈ្នួល អប្បបរមាអា ចជំរុញដល់ បណ្តាក្រុមហ៊ុនតូចៗ មួយ ចំនួនងាក ឬដើរចេញពី អាជីវកម្មរបស់ ពួកគេដូចជាអង្គការ មិនស្វែងរក ប្រាក់ចំណេញ ដែលអាចជួប នឹងពេលវេលាតា នតឹងមួយ ដែលគ្រប ដណ្តប់លើការចំណាយ លើប្រាក់ឈ្នួល សម្រាប់និយោជិត របស់ពួកគេ។
- ផ្តល់ឲ្យដល់មុខ ជំនួញនេះនូវ ការលើក ទឹកចិត្តបន្ថែម នៅក្នុងយន្ត ការកាតព្វកិច្ច ពន្ធកាលពីមុន។
- ធ្វើឲ្យប្រាក់ឈ្នួល អប្បបរមាជា ទូទៅពិបាកនឹងកំណត់ ដោយសារតែភាព ខុសគ្នាលើការ ចំណាយលើជីវភាព រស់នៅក្នុងតំបន់ ផ្សេងៗក្នុងប្រទេស។
- ផ្តល់នូវការ លើកទឹក ចំពោះក្រុម ហ៊ុននានាដើម្បី ផ្លាស់ប្តូរការងារបរទេស ដែលជាទីតាំង មានថ្លៃឈ្នួល ពលកម្មធូរថ្លៃជាងនេះ។
- ប្រសិនជាដំឡើង ខ្ពស់ពេក វាអាចនឹងប ណ្តាលឲ្យ អត្រា អត់ការងារធ្វើខ្ពស់ ជាងមុនក៏ដូចការ បំប៉ោងដល់តម្លៃទិញជាដើម។
សម្គាល់៖ អត្រាប្រាក់ ឈ្នួលផ្អែកទៅ តាមការចំណាយ ក្នុងជីវភាព រស់នៅនិង តាមរដ្ឋនីមួយៗ។គិតត្រឹម ថ្ងៃ២៤កក្កដា ឆ្នាំ២០០៩ អត្រា ប្រាក់ឈ្នួលអប្បបរមា ជាតិជាមធ្យមនៅ សហរដ្ឋអាមេរិក គឺ៧,២៥ដុល្លារ ក្នុងមួយម៉ោង រដ្ឋមួយចំនួន អាចខ្ពស់ជាង ឬទាបជាងនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា