Tuesday, September 17, 2024
Homeព័ត៌មានជាតិម៉ូតូ​​១​​គ្រឿងជិះ​គ្នា​៤​នាក់​ដួល​កណ្ដាល​ផ្លូវ ​រថយន្ដ​កិន​ស្លាប់​៣​របួស​ធ្ងន់​១​

ម៉ូតូ​​១​​គ្រឿងជិះ​គ្នា​៤​នាក់​ដួល​កណ្ដាល​ផ្លូវ ​រថយន្ដ​កិន​ស្លាប់​៣​របួស​ធ្ងន់​១​

ខេត្តកំពង់ឆ្នាំង៖ យុវជន4នាក់ បានជិះម៉ូតូ១គ្រឿងឌុបគ្នា ដួលកណ្តាលផ្លូវ ត្រូរថយន្តមកពីក្រោយកិនស្លាប់3នាក់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង4និង50នាទីថ្ងៃទី10 ខែសីហា ឆ្នាំ2016 នៅលើកំណាត់ផ្លូវជាតិលេខ ១៥៣ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក ម៉ាត់ លី  អធិការនគរបាល ស្រុកកំពង់ត្រឡាច បាននិយាយអោយដឹងថាៈ មុនពេលកើត ហេតុ ជនរងគ្រោះទាំង៤នាក់ បានជិៈម៉ូតូ ម៉ាកហុងដា សេ 125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង 1F.5181 បើកបរដោយឈ្មោះ យ៉ែម វ៉េត អាយុ១៩ឆ្នាំ តាមបណ្តោយផ្លូវជាតិ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានដួលកណ្តាលថ្នល់ ស្របពេលជាមួយគ្នានោះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3C.7358  បើកបរដោយបុរសឈ្មោះ សែម ជា អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិកោះគ ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្តាល បានបើកមកពីក្រោយ កិនលើមនុស្សទាំង៤នាក់ បណ្តាលអោយ មនុស្ស៣នាក់ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោយអាធម្ម និងម្នាក់ទៀតបានរងរបួសធ្ងន់ ។

dfgfdh
សពជនរងគ្រោះ ស្លាប់រណូករណែលកណ្ដាលផ្លូវ

លោកបានបន្តថាៈ ជនរងគ្រោះស្លាប់បាត់បង់ជីវិត ទាំង៣នាក់មាន ១ឈ្មោះ ប្លុង សុភី អាយុ២១ឆ្នាំ ២ឈ្មោះ សៅ ហឿន អាយុ២៨ឆ្នាំ ៣ឈ្មោះ ដួង អ៊ិច អាយុ២៦ ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ និងជាអ្នកបើកបរម៉ូតូ ឈ្មោះ យ៉ែម សាវ៉េត អាយុ១៩ ឆ្នាំ ទាំង៤នាក់មានទីលំនៅ ភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទាំង៣នាក់ ទៅក្រុម

គ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច  ។ ចំណែក មធ្យោយបាយ មានម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី ៕

សុក្រិត

 

RELATED ARTICLES