Saturday, September 30, 2023
Homeព័ត៌មានអន្តរជាតិផ្ទុះករណីឆ្លង ហ្ស៊ីកា៣៤នាក់ កោះហ្វីជី

ផ្ទុះករណីឆ្លង ហ្ស៊ីកា៣៤នាក់ កោះហ្វីជី

ហ្វីជី៖ រដ្ឋមន្ត្រីសុខា ភិបាលលោក Jone Usamate បានឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍នេះ ថាកោះហ្វីជី បានចុះបញ្ជីពីករណីឆ្លងវីរុស កំណាចហ្ស៊ីកា ចំនួន៣៤ករណី គិតចាប់ពីខែ មករាដល់ ថ្ងៃទី៣សីហា ឆ្នាំនេះ។

យោងតាមក្រសួង សុខាភិបាល និងសេវាឱសថ ឲ្យដឹងថាក្រៅពី ករណីហ្ស៊ីកា មានករណី គ្រុនឈាម៦២៣ករណី មេរោគឆ្លង Chikungunya ៤១ករណី គ្រុនពោះវៀន ២២៥ករណីក៏ ដូចជាមេរោគឆ្លង Leptospirosis ត្រូវបាន គេរាយការណ៍ ថាកើតមាន ឡើងក្នុងអំឡុង ពេលដូចគ្នាក្នុង ប្រទេសនេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ខ្ញុំស្នើអ្នករាល់ គ្នារក្សាភាព ស្អាតនៅជុំវិញ ខ្លួនអ្នកនិង ធុងសំរាមនៅទីប្រជុំ ជនជាដើម។ ការប្រយុទ្ធប្រឆាំង និងសត្វ មូសខាំ យុទ្ធនាការ បោសសម្អាត ហ្វីជី បានជួយ កាត់បន្ថយបរិមាណនៃ អ្នកជំងឺដែល បណ្តាល មកពីមូសខាំដូចជា ហ្ស៊ីកា។

រដ្ឋមន្ត្រីរូបនេះក៏ បានជំរុញបុគ្គលិក មន្ត្រីរាជការទប់ ស្កាត់ពីការហែលទឹក ក្នុងទឹកជំនន់ ដើម្បីចៀសវាងជំងឺដែលកើត ចេញពីប្រភពទឹក។

ថ្វីបើគេកម្រនឹង ឃើញមានវត្តមាន នៃជំងឺហ្ស៊ីកា ដែលជាហា និភ័យមួយ សម្រាប់ស្រ្តីមាន ផ្ទៃពោះនិងទារកមិនទាន់ កើតយ៉ាង ណាក្តីក៏វាជាមូល ហេតុនៅក្នុងទំនាក់ ទំនងរវាង ជំងឺក្បាលតូចនិងខួរក្បាលមិន គ្រប់គ្រាន់ ដែលត្រូវបាន អះអាងដោយ ក្រុមអ្នកវិទ្យាសាស្ត្រដែរ។

គួររំលឹក ថារោគសញ្ញា នៃការឆ្លងវីរុសហ្ស៊ីកា រួមមានក្តៅខ្លួន ឈឺសន្លាក់ឆ្អឹង កន្តួល ភ្នែកក្រហម ឈឺក្បាលនិងឈឺសាច់ដុំ ជាដើម។

 

RELATED ARTICLES

Most Popular

Recent Comments