តំបន់កាហ្សា៖ ស្ត្រីវ័យ៥០ ឆ្នាំម្នាក់ឈ្មោះ Iftetah Amsha បានចែករំ លែកនូវព័ត៌ មានថ្មីមួយ ថាអស់រយៈ កាលពីរ ឆ្នាំមកនេះ លោកស្រី បានសម្រេច ចិត្តផ្លាស់ ទីលំនៅជា មួយនិងស្វាមី និងកូន១០នាក់ របស់ខ្លួនទាំងទើស ទល់ចិត្ត។ នោះក៏ព្រោះតែ ផ្ទះសម្បែង របស់លោក ស្រីត្រូវបាន កំទេចចោលក្នុង អំឡុងពេលផ្ទុះ សង្គ្រាមរយៈពេល៥០ថ្ងៃ ជាមួយនិងអ៊ីស្រែអែល ដែលបានបញ្ចប់ ភ្លើងសង្គ្រាម ពីរឆ្នាំគិត ត្រឹមខែសីហានេះ។ ខ្ញុំមិនដឹងថា ពេលណាខ្ញុំនឹ ងចាកចេញពីទី នេះបាននោះឡើយ។
យោងតាម អង្គការសហប្រជាតិ ជម្លោះ នេះបានបន្សល់ ទុកនិងលំនៅ ឋានចំនួន ១៨.០០០ខ្នងផ្ទះ ត្រូវបាន បំផ្លាញឬ កំទេចចោល។ លើសពីនេះ ៤.៥០០ខ្នងផ្ទះទៀត ត្រូវបានសាងសង់ ឡើងវិញហើយ ប្រជាពលរដ្ឋជាង១៣.០០០គ្រួសារ នៅតែភៀសខ្លួន ចេញពីលំនៅឋាន របស់ពួកគេ ដដែលក្នុង តំបន់ផ្ទុះ សង្គ្រាមដែល ស្ថិតនៅបណ្តោយព្រំដែន ភាគនិរតីរប ស់អ៊ីស្រាអែល។
ចំណែករដ្ឋ មន្ត្រីកិច្ចការសាធារ ណៈប៉ាឡេស្ទីន លោក Mofeed Al-Hasayneh បាន ថ្លែងថាការ ពន្យាពេល ក្នុងការផ្តល់ ជំនួយអន្តរ ជាតិគឺជាផ្នែក មួយនៃកា ររិះគន់ឬការ ដាក់ទោសកំហុស។ ដែល ក្នុងនោះមាន ត្រឹមតែ៣០%ប៉ុណ្ណោះ នៃការសន្យា ផ្តល់ឲ្យប្រជាជន ប៉ាឡេស្ទីនចំនួន ៥,៤ប៊ីលានដុល្លារ ក្នុងខែតុលាឆ្នាំ២០១៤ ។
តាមរយៈការរឹត បន្តឹងនៃតម្លៃប្រេង ចុះថោក បណ្តារដ្ឋ នៅឈូងសមុទ្រ អារ៉ាប់ដូច ជាអារ៉ាប់ប៊ី សាអូឌីត និង កាតាបាន ពន្យាការទូទាត់ ប្រាក់រាប់ប៊ីលាន ដុល្លារ។ បន្ថែមលើនេះ សហរដ្ឋអាមេរិក បានបំបែកនូ វជំនួយបន្តិចម្តងៗ ដល់អាជ្ញាធរប៉ាឡេស្ទីន ក្នុងតំបន់ West Bank ដោយ សារតែក្តីបារម្ភ ចំពោះប្រាក់ ដែលអាច ទៅដល់ដៃក្រុមហាម៉ាស ។
ទោះជាយ៉ាង ណាការរឹតប ន្តឹងរបស់អាជ្ញា ធរអ៊ីស្រាអែល លើការនាំចូ លគ្រឿងសំ ណង់របស់ តំបន់កាហ្សាគឺជាកត្តាមួយ ផ្សេងទៀតក្នុងការ ពន្យឿតការសាង សង់ឡើងវិញ នូវលំនៅឋាន នានាដែលរង ការខូច ខាត នៅទីនោះ។