Wednesday, October 8, 2025
Homeព័ត៌មានជាតិគួរឲ្យអាណិតណាស់!!! ក្មេងស្រីអាយុ១ខួបជាង ត្រូវប្រុសប្រមឹកលេងប្រដាប់ភេទ ដាច់រយះចេញឈាម

គួរឲ្យអាណិតណាស់!!! ក្មេងស្រីអាយុ១ខួបជាង ត្រូវប្រុសប្រមឹកលេងប្រដាប់ភេទ ដាច់រយះចេញឈាម

ខេត្តសៀមរាប ៖ បុរសល្មោភកាមម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បែកគំនិតប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រីតូចម្នាក់ ទើបនឹងមានអាយុ១ខួបកន្លះ រហូតធ្វើឱ្យទទួលរងរបួសដាច់រយះហូរឈាមមិនឈប់ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវស្ត្រីជាម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យល្មោភកាម យកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្មោភកាមប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រីតូច បណ្តាលឱ្យដាច់រយះហូរឈាមនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងក្រោមផ្ទះម្តាយមីងរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម។

ជនសង្ស័យដែលលូកលេងប្រដាប់ភេទក្មេងស្រី រហូតធ្វើឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៅ សល់ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះហ.ដ.រ អាយុ១ខួប៦ខែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើដំណើរចេញពីផ្ទះរបស់ខ្លួនឯស្រុកស្វាយលើ មកលេងផ្ទះម្តាយមីងរបស់ខ្លួន ឈ្មោះថយ ដែលនៅក្បែរផ្ទះរបស់ក្មេងស្រីរងគ្រោះ។ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ម្តាយរបស់ក្មេងស្រីរងគ្រោះត្រូវចេញទៅជីកក្តាមតាមវាលស្រែ ទើបបានយកកូនស្រី (ក្មេងស្រីរងគ្រោះ) មកផ្ញើនឹងឈ្មោះថយ ដែលត្រូវជាម្តាយមីងរបស់ជនសង្ស័យ ឱ្យជួយមើលថែបណ្តោះអាសន្នដូចសព្វដង។ លុះថ្ងៃជិតត្រង់ទៅហើយ ទើបស្ត្រីឈ្មោះថយ ត្រូវជាម្តាយមីងរបស់ជនសង្ស័យបានចេញទៅផ្សារដើម្បីរកទិញម្ហូប រួចក៏ផ្ញើក្មេងស្រីរងគ្រោះឱ្យជនសង្ស័យជួយមើលមួយភ្លែត ទើបក្លាយជាឱកាសល្អសម្រាប់ជនល្មោភកាមរូបនេះតែម្តង។

ប្រភពដដែលបន្តថា តាមពិត ជនសង្ស័យបានផឹកស្រាតាំងពីព្រឹកមកម៉្លេះ លុះពេលមានឱកាសស្ងាត់ ក៏លួងលោមប្រឡែងលេងជាមួយក្មេងរងគ្រោះ រួចក៏ប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រី ដើម្បីកំដរអារម្មណ៍តណ្ហាខ្លួនឯង រហូតធ្វើឱ្យមានឈាមចេញពីប្រដាប់ភេទក្មេងស្រីរងគ្រោះយ៉ាងច្រើន។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានទិញបង្អែមឱ្យក្មេងស្រីរងគ្រោះញ៉ាំ រួចក៏នាំគ្នាដេកលង់លក់ទាំងអស់គ្នាទៅ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយមកនៅពេលស្ត្រីជាម្តាយក្មេងស្រីរងគ្រោះត្រឡប់មកពីជីកក្តាមវិញ ឃើញកូនដេកលក់ធម្មតា ហើយក៏មិនបានចាប់អារម្មណ៍អ្វីដែរ រហូតដល់ម៉ោង៣រសៀល ទើបកូនស្រីភ្ញាក់ក៏ទៅលើកកូនមើល ស្រាប់តែប្រទះឃើញមានឈាមត្រង់ប្រដាប់ភេទយ៉ាងច្រើន ទើបសង្ស័យក៏ប្រញាប់នាំកូនស្រីយកមកពេទ្យកុមារនៅស្រុក ដើម្បីពិនិត្យ។ លុះពេលទៅដល់ គ្រូពេទ្យពិនិត្យរួច បានប្រាប់ថា ក្មេងស្រីរងគ្រោះបានទទួលរងការប៉ះពាល់បៀតបៀនត្រង់ប្រដាប់ភេទ ទើបមានការសង្ស័យទៅលើជនសង្ស័យឈ្មោះសៅ សល់ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយពេលទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសៅ សល់ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ភេទក្មេងស្រីរងគ្រោះប្រាកមែន។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេទើបនឹងមកលេងផ្ទះម្តាយមីង ក៏ឃើញម្តាយក្មេងស្រីរងគ្រោះយកកូន មកផ្ញើឱ្យម្តាយមីងរបស់ខ្លួនជួយមើល ព្រោះរវល់ចេញទៅរកក្តាមតាមវាលស្រែ។ លុះពេលថ្ងៃត្រង់ ម្តាយមីងរបស់គេត្រូវចេញទៅទិញម្ហូប ក៏ទុកក្មេងស្រីរងគ្រោះឱ្យរូបគេជួយមើលថែផង ហើយស្របពេលដែលរូបគេស្រវឹងស្រាផង ក៏កើតមានចំណង់តណ្ហា ទើបប្រើដៃលូកលេងប្រដាប់ភេទក្មេងស្រីរងគ្រោះ រហូតដល់ចេញឈាមបែបនេះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES