Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកគោលនយោបាយណាខ្លះ​ប៉ះពាល់ដល់​ពាណិជ្ជកម្ម​ពិភពលោក?

គោលនយោបាយណាខ្លះ​ប៉ះពាល់ដល់​ពាណិជ្ជកម្ម​ពិភពលោក?

ស្វែងយល់ពីកិច្ចការជំនួញអន្តរជាតិ

កិច្ចការជំនួញអន្តរជាតិ៖ គោលនយោបាយ ប៉ះពាល់ដល់ ពាណិជ្ជកម្មសក លលោកគឺជា បញ្ហាទូទៅ ចំពោះបណ្តាក្រុម ហ៊ុនអន្តរជាតិ។ គោលនយោ បាយរបស់ ប្រជាជាតិ មួយប៉ះពាល់ ដល់បទ ប្បញ្ញត្តិ នៃច្បាប់ របស់ខ្លួន ការគ្រប់គ្រង ធនធាន របស់ខ្លួន គោលនយោ បាយរូបិយ ប័ណ្ណរប ស់ខ្លួន និងទំនាក់ទំនង ភូមិសាស្ត្រ នយោបាយរបស់ប្រទេ សជាតិ។ តាមលទ្ធផល នេះបណ្តា អ្នកជំនួញ ដែលព្យា យាមប្រកួត ប្រជែង ក្នុងសេដ្ឋ កិច្ចពិភពលោកត្រូវ តែគោរព តាមការប្រថុយ ប្រថាននៃ អាជីវកម្មក្នុង ប្រទេសថ្មីដទៃ ខណៈពេល ដែលពួកគេ ចាប់ផ្តើមប្រកប ជំនួញថ្មីមួយ។ កត្តាទាំងនេះ នឹងជួយដល់ ធុរកិច្ចជន ធ្វើការសិក្សា ស្រាវជ្រាវ និងគេចផុត ពីការចំណាយលើប្រតិបត្តិការ ដោយមិនបា នរំពឹងទុកដែល ជាលទ្ធផល មកពីគោល នយោបាយជាតិ៕

333

ក/ អនុឡោមតាមប្បញ្ញត្តិនៃច្បាប់

រដ្ឋាភិបាល ប្រជាជាតិមួយ ប្រើប្រាស់ការ អនុឡោមតាម ប្បញ្ញត្តិនៃ ច្បាប់និង តារាងពន្ធដារ ដើម្បី គ្រប់គ្រងទំនិញនាំចូល។ វាមានអានុភាព ដូចជា គោលនយោ បាយនៃមតិសា ធារណឬ នយោបាយ រូបិយប័ណ្ណគោលនយោបាយ ដែលប៉ះពាល់ ថាតើច្បាប់ និងតារាងពន្ធទាំង នោះ ត្រូវបាន ប្រតិបត្តិនិង ធ្វើនិយ័តកម្មដោយ របៀបណា។ កិច្ចព្រមព្រៀង ទូទៅស្តី ពីពន្ធដារ និងការចង សម្ព័ន្ធមិត្រ ក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មគឺ ជាគំរូដ៏ល្អបំផុតនៃ ពាណិជ្ជកម្ម នៅទូទាំងពិភព លោកដែល ជាតំបន់នៃ ការធ្វើស្តង់ដារ ជាក់លាក់ របស់ប្រជា ជាតិនានាក្នុងគោល នយោបាយ ពាណិជ្ជកម្ម។ អ្នកជំនួញ ត្រូវតែយក ចិត្តទុកដាក់ កាន់តែជិត ស្និទ្ធក្នុងការ ធ្វើនិយ័តកម្មនិងកិច្ច ព្រមព្រៀងនានា ដែលពាក់ ព័ន្ធនឹងបរិស្ថាន សុវត្ថិភាពនិង តំបន់ទំនាក់ទំនង។ គោលន យោបាយនៃការធ្វើ និយ័តកម្មទាក់ ទិននិងបរិស្ថាន ជាក់លាក់និង ការរឹតបន្តឹង ផលប៉ះពាល់ នៅក្នុងការចំណា យផលិតកម្មចំពោះផលិត ផលសម្រេចនិង ឧស្សាហកម្មនា នាមានដូចជា ការផលិត ជាដើម។ ចំណែករដ្ឋាភិ បាលបរទេសក៏អាចព្យាយាម ធ្វើនិយ័ត កម្មព័ត៌មានអ៊ីន ធើរណេត និងប្រព័ន្ធទំនាក់ទំ នងក្នុងមធ្យោបាយ មួយដែល អាចធ្វើឲ្យអន្តរាយ ដល់សមត្ថភាព របស់ក្រុមហ៊ុន ក្នុងទំនាក់ទំនង ឬការលក់ផលិត ផលរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាព។

ខ/ ធនធានដែលអាចមានច្រកចូលដល់

កត្តាអស្ថិរភាព នៃផ្នែកយោធាឬ គោលនយោបាយ អាចបង្អាក់ដល់ លំហូរចូលនៃ ថាមពល ក្នុងវិស័យពាណិជ្ជកម្ម។ គំនិតផ្តួច ផ្តើមពាក់ព័ន្ធ នឹងបរិស្ថានលើ ពិភពលោក ដូចជាសន្ធិសញ្ញា ក្យូតូ (Kyoto) អាចប៉ះពាល់ ដល់ថ្លៃដើម ថាមពល ការបង្កើត នូវតារាងពន្ធ និងការកំណត់ ច្រកចូល ទៅដល់ធន ធានថាមពល ដែលមាន។រដ្ឋាភិបាលអាច ជ្រើសរើសការដាក់ កម្រិតនៃច្រក ចូលទៅដល់ ប្រភពថាម ពលជាក់ លាក់ដោយសារសម្ពាធ នយោបាយ ពីបណ្តាប្រទេសដទៃ។

គ/ គោលនយោបាយសារពើពន្ធ

គោលនយោបាយសារពើពន្ធរបស់ប្រជាជាតិមួយប៉ះពាល់ដល់រូបិយប័ណ្ណនិងអត្រាការប្រាក់របស់ខ្លួន ដែលដើរតួនាទីក្នុងការរក្សានូវហេដ្ឋារចនាសម្ព័ន្ធនៃខ្ទង់ចំណាយនិងការចំណាយលើប្រតិបត្តិការ។កត្តាអសមត្ថភាព ក្នុងការគ្រប់ គ្រងបំណុល និងការ ចំណាយរបស់ ខ្លួនសម្រាប់ ប្រជាជាតិមួយ នាំឲ្យចុះខ្សោយក្នុងគោល នយោបាយ រូបិយវត្ថុ។ម្យ៉ាងគោល នយោបាយ ទាំងនេះ នឹងនាំឲ្យមានការ ធ្លាក់ថ្លៃនៃរូបិយប័ណ្ណ និងកើតមាន នូវអតិផរណា ជាយថាហេតុ។

ឃ/ មនោគមវិជ្ជានយោបាយ

មនោគមវិជ្ជា នយោបាយ របស់ប្រជាជាតិ មួយអាចប៉ះ ពាល់ដល់ថា តើតួនាទី ពាណិជ្ជកម្មនៅ ក្នុងប្រទេស នោះដើរដោយ របៀបណា។រដ្ឋាភិបាលបរទេស ជានិច្ចកាល នឹងព្យាយាម ធ្វើនិយ័តកម្ម ព័ត៌មាន អ៊ីនធើរណេត និងប្រព័ន្ធទូរគមនាគម ក្នុងមធ្យោបាយ មួយដែល អាចបង្ក អន្តរាយដល់ សមត្ថភាព ទំនាក់ទំនងឬ ការលក់ផលិតផលរបស់ ក្រុមហ៊ុន។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES