Wednesday, October 8, 2025
Homeព័ត៌មានជាតិចាប់ជនសង្ស័យ៣នាក់​ សង្ស័យពាក់ព័ន្ធករណីឃាតកម្មចាក់៣០កាំបិត ញាត់សពចូលធុងទឹកកក ប្លុងចោលនៅស្ពានក្បែរស្ពានព្រែកតាមាក់

ចាប់ជនសង្ស័យ៣នាក់​ សង្ស័យពាក់ព័ន្ធករណីឃាតកម្មចាក់៣០កាំបិត ញាត់សពចូលធុងទឹកកក ប្លុងចោលនៅស្ពានក្បែរស្ពានព្រែកតាមាក់

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់  សង្ស័យពាកព័ន្ធក្នុងអំពើឃាតកម្មដ៏សាហាវយង់ឃ្នងសម្លាប់នារីម្នាក់ញាត់ចូលធុងទឹកកក រួចប្លុងចោលនៅជិតស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមលោកអធិការ ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ  ទី១ ឈ្មោះសឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ ទី២ ឈ្មោះ សឿ ចាន់អូន  ភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងជួសជុលម៉ូតូ (ជនសង្ស័យទាំង២ ជាបងប្អូនបង្កើតនឹងគ្នា ស្នាក់ផ្ទះលេង៣៣ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ជនសង្ស័យទាំង២ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមីនា និងទី៣ ឈ្មោះឌី ណា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ សឿ សុខផេង  ចាប់ខ្លួននៅល្ងាចថ្ងៃទី១៨ ខែមីនា។

ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៣នាក់នេះដែរ សមត្ថកិច្ចបានដកហូត ម៉ូតូម៉ាក Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1DF-5330។


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ នាំខ្លួនទៅកាន់ស្នងការខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

គួររំលឹកថា កាលពីវេលាម៉ោង២និង២៤នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពមួយ បានកើតឡើងនៅចំណុចគល់ស្ពានព្រែករូង ជាប់នឹងស្ពានព្រះគន្លង តាមបណ្តោយផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយមានប្រជាពលរដ្ឋបានប្រទះឃើញធុងទឹកកកពណ៌ក្រហម ចំណុះ២០០លីត្រ ត្រូវគេយកមកប្លុងចោលនៅក្នុងគុម្ពោតព្រៃ ក្បែរគល់ស្ពានថ្ម ទើបនឹកឆ្ងល់ ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញធុងទឹកកកធំមួយនោះ មានចាក់សោពីក្រៅជាប់ និងហាក់ធុំក្លិនស្អុយចម្លែក ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះត្រូវជនដៃដល់កាប់ចិញ្ច្រាំយ៉ាងសាហាវឃោរឃៅជាទីបំផុត ដោយមានស្នាមកាំបិតជាង៣០កាំបិត៕

RELATED ARTICLES