Wednesday, October 8, 2025
Homeព័ត៌មានជាតិម្ចាស់ឡានតក់ស្លុត បើកបរសុខៗ មានមនុស្សរត់បំបុកឡានបែកកញ្ចក់

ម្ចាស់ឡានតក់ស្លុត បើកបរសុខៗ មានមនុស្សរត់បំបុកឡានបែកកញ្ចក់

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី គ្រាន់តែឃើញរថយន្តកំពុងបើកបរនៅលើផ្លូវសុខៗ ក៏ស្ទុះរត់ដូចមនុស្សស្លឈាម សំដៅទៅបំបុករថយន្តមួយគ្រឿង ចំកញ្ចក់ផ្នែកខាងមុខ បណ្តាលឱ្យបែកកញ្ចក់រថយន្តរយះក្បាល លុះធ្លាក់បោកទៅនឹងថ្នល់ បណ្តាលឱ្យបែកមាត់ថែមទៀត។

ករណីក្មេងស្ទាវរត់បំបុករថយន្តដែលកំពុងបើកបរកណ្តាលផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ជាតិលេខ៤ ចំណុចខាងមុខវត្តជម្ពូវ័ន្ត ស្ថិតិក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនដែលរត់ចូលកណ្តាលផ្លូវបំបុករថយន្តនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ ស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌ប្រផេះ និងពាក់អាវយឺតពណ៌ទឹកប៊ិច។ ចំណែកភាគីរថយន្ត ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-2500។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានឈររេរានៅលើចិញ្ចើមផ្លូវម្តុំវត្តជម្ពូវ័ន មួយសន្ទុះមកហើយ លុះមកដល់វេលាម៉ោងកើតហេតុ ខណៈដែលរថយន្តកាមរីបាឡែន ខាងលើ កំពុងបើកបរឆ្លងកាត់ ស្រាប់តែយុវជនរូបនោះបានស្ទុះរត់ទៅកណ្តាលផ្លូវ រួចហើយបំបុកចូលរថយន្តខាងលើ ចំពីខាងមុខ បណ្តាលឱ្យបោកក្បាលទៅនឹងកញ្ចក់រថយន្តផ្នែកខាងមុខ បែកកញ្ចក់ និងបែកក្បាល បន្ទាប់មកយុវជននោះ ក៏បានរមៀលធ្លាក់ពីលើរថយន្តបោកទៅនឹងថ្នល់ បណ្តាលឱ្យបែកមាត់ថែមទៀត។

ប្រភពដដែលបន្តថា យ៉ាងណា ចាត់ទុកជាសំណាងធំណាស់ ដែលអ្នកបើកបររថយន្តមិនតក់ស្លុត និងបានព្យាយាមចាប់ហ្វ្រាំងទាន់ ពុំនោះទេ អាចស្លន់ស្លោច្រឡំជាន់ហ្គែរស្មានថាហ្វ្រាំង ច្បាស់ជាជ្រុលទៅបុកយុវជនខាងលើ បណ្តាលឱ្យរបួសធ្ងន់ជាងនេះ ឬអាចប៉ះពាល់ដល់ជីវិតទៀតផង ក៏ថាបាន។

ប្រភពពីអ្នកដែលប្រទះឃើញហេតុការណ៍ខាងលើ បានលើកឡើងថា យុវជនខាងលើទំនងជាមនុស្សញៀនថ្នាំតែម្តង ទើបបានជាហ៊ានប្រព្រឹត្តសកម្មភាពរត់ចូលបំបុករថយន្តបែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ច និងកម្លាំងប្រជាការពារខណ្ឌពោធិ៍សែនជ័យ ដែលនៅបោសសំអាតរៀបចំសណ្តាប់ធ្នាប់ចំណុចមុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ ជួយវាស់វែងសែងជនរងគ្រោះចេញដាក់អែបខាង រង់ចាំរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។ ចំណែករថយន្តត្រូវសមត្ថកិច្ច ឃាត់ទុកបណ្តោះអាសន្នសិន៕

RELATED ARTICLES