Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់ បែកនៅ​ភូកេត និង​ស៊ូរ៉ាត់ថានី ស្លាប់៤នាក់

បំផ្ទុះគ្រាប់ បែកនៅ​ភូកេត និង​ស៊ូរ៉ាត់ថានី ស្លាប់៤នាក់

ថៃ៖ យោងតាម របាយការណ៍និង ប្រភពផ្លូវការ នៅថ្ងៃសុក្រនេះ ឲ្យដឹងថាការ បំផ្ទុះគ្រាប់ បែកមួយ ចំនួនតាមទីតាំង ជាច្រើនក្នុង ប្រទេសថៃ បានសម្លាប់ មនុស្សយ៉ាង ហោចណាស់៤នាក់ និងបណ្តាល ឲ្យរងរបួស ជាច្រើននាក់។

គ្រាប់បែកពីរ គ្រាប់បានផ្ទុះ ឡើងក្នុងតំបន់ រីសតលំដាប់ ខ្ពស់ហ៊ូ ហ៊ីន កាលពីថ្ងៃ ព្រហស្បត្តិ៍ បានសម្លាប់ ស្ត្រីម្នាក់និងរបួស មនុស្សជាង២០នាក់ រាប់បញ្ចូល អ្នកទេសចរ បរទេស៩នាក់ ហើយឈានចូល មកដល់ព្រឹក ថ្ងៃសុក្រនេះ ក៏មានការផ្ទុះពីរ ករណីទៀតផង ដែរដែលបណ្តាល ឲ្យមនុស្សស្លាប់ម្នាក់។

យោងតាមបុគ្គលិក មន្ទីរពេទ្យក្នុង ស្រុក ជនជាតិអាល្លឺម៉ង់ អ៊ីតាលី ហូឡង់និងអូទ្រីស គឺស្ថិតក្នុង ចំណោមអ្នកដែលរងរបួស ក្នុងហេតុការណ៍ នោះ។ ការបំផ្ទុះគ្រាប់ បែកពីរគ្រាប់ បន្ថែមទៀត ដែលបាន វាយប្រហារនៅថ្ងៃសុក្រនេះ ក្នុងទីក្រុងភូកេត ដែលជាតំបន់ ទេសចរណ៍ដ៏ ពេញនិយមរបស់ ថៃ ខណៈគ្រាប់ បែកពីរគ្រាប់ផ្សេងទៀតត្រូវបាន គេរាយការណ៍ថា បានកើតឡើង ក្នុងខេត្តភាគ ខាងត្បូងគឺខេត្ត ត្រាំង និងខេត្តស៊ូរ៉ាត់ថានីដែលក្នុងការផ្ទុះនៅ ខេត្តនីមួយមាន មនុស្សម្នាក់បាន ស្លាប់បាត់បង់ជីវិត។

1

ចំណែក លោកនាយក រដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទអ៊ូចា បានអំពាវនាវឲ្យមានកា រស្ងប់ស្ងាត់ ហើយលោក បានថ្លែងថាលោកមិនបានដឹង ថាអ្នកណា នៅពីក្រោយ ការវាយប្រហារ នោះទេ។ លោកបាន ហៅការ បំផ្ទុះគ្រាប់បែក នេះជាការប៉នប៉ងជំរុញឲ្យ មានភាពចលាចល ក្នុងប្រទេស។ លោកបបញ្ជាក់ថា តើមូលហេតុអ្វី បានជាមាន ការបំផ្ទុះ គ្រាប់ បែក កើតឡើង ស្របពេលដែល ប្រទេសរបស់ យើងកំពុងឈាន មុខនូវស្ថិរភាព សេដ្ឋកិច្ចនិង ទេសចរណ៍ កាន់តែប្រសើរឡើង ហើយអ្នកណា ជាអ្នកធ្វើវា? អ្នកចាំបាច់ ត្រូវតែស្វែង រកឲ្យឃើញ។

3

ដោយឡែក ប្រភពពីប៉ូលិស និងបណ្តាញព័ត៌ មានក្នុងស្រុក បញ្ជាក់កាល ពីព្រឹកមិញ នេះថាការបំផ្ទុះគ្រាប់ បែក៣ គ្រាប់ដែលគេបាន រាយការណ៍ថា កើតឡើងក្នុង ខេត្ត Phang Nga គឺពុំមានបណ្តាលឲ្យ អ្នកណាម្នាក់ រងរបួស ឡើយ។

4

RELATED ARTICLES