Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះរោងចក្រ ថាមពលនៅចិន ស្លាប់២១នាក់​

ផ្ទុះរោងចក្រ ថាមពលនៅចិន ស្លាប់២១នាក់​

ចិន៖ ទីភ្នាក់ងារព័ត៌មាន ចិ នស៊ីនហួរឲ្យដឹង ថាហេតុការផ្ទុះ រោងចក្រថាម ពលនៅភាគ កណ្តាល ប្រទេសចិនបានសម្លាប់ មនុស្សយ៉ាង ហោចណាស់២១នាក់ និងរបួស៥នាក់ កាលពីថ្ងៃព្រហស្បត្តិ៍ដែល វាជា ខួបលើក ដំបូងនៃការផ្ទុះដ៏ធំបំផុតនៅទីក្រុងធៀន ជីញដែល បានជំរុញឲ្យរដ្ឋាភិបាល ខិតខំប្រឹងប្រែងធ្វើ ឲ្យប្រសើរឡើងនូវសុវត្ថិភាពនៃ ឧស្សាហកម្ម។

បណ្តាញព័ត៌ មានរដ្ឋមួយនេះ ថែមទាំងបាន បញ្ជាក់ទៀតថា ការផ្ទុះរោងចក្រថា មពលក្នុងទីក្រុង Dangyang ក្នុងខេត្តភាគ កណ្តាល Hubei បានកើតឡើង កាលពីវេលា ម៉ោង៣និង២០នាទី រសៀលថ្ងៃ ព្រហស្បត្តិ៍នៅពេលដែលមានការផ្ទុះ ទុយោចំហាយ ទឹកដែលមាន សីតុណ្ហភាពខ្ពស់។

ចំណែកលោក Yang Huanning ប្រធានរដ្ឋបាល នៃអង្គភាពរដ្ឋបាល កិច្ចការសុវត្ថិភាព រដ្ឋបាន ឲ្យដឹងថាស្ថាប័នរបស់ លោកបាន រួសរាន់បញ្ជូន ក្រុមមួយទៅ កាន់រោងចក្រ នោះដើម្បី ជួយគាំទ្រដល់ កិច្ចខិតខំ ប្រឹងប្រែង សង្គ្រោះក្នុង ឧប្បត្តិហេតុនោះ ក៏ដូចជាការ ស៊ើបអង្កេតអំពី គ្រោះថ្នាក់នេះ ទៀតផង។ លោក Yang បានថ្លែងថាមានមេរៀន ជាច្រើននឹងត្រូវ បានគេទាញ យកពីគ្រោះ ថ្នាក់នោះដើម្បីបង្ការគ្រោះអកុសល ស្រដៀងគ្នា នេះពីការកើត ឡើងផ្ទួនៗ។

គ្រោះថ្នាក់ ដែលបណ្តាល ឲ្យមានមនុស្ស ស្លាប់នេះគឺជា ករណី ទូទៅដែលពាក់ ព័ន្ធនិង រោងចក្រឧស្សា ហកម្មនានា ក្នុងប្រទេសចិន ហើយគ្រោះថ្នាក់ដែលបណ្តា លមកពីភាព ធូររលុងនៃ ស្តង់ដារផ្សេងៗកំពុង តែមានការកើន ឡើងក្រោយរយៈ ពេល៣ទសវត្សរ៍នៃ កំណើនសេដ្ឋ កិច្ចយ៉ាងលឿនត្រូវ បានបំផ្លិច បំផ្លាញដោយ គ្រោះ ថ្នាក់ពីគ្រោះ មហន្ត រាយលើការឆេះ រោងចក្ររ៉ែ។

ដោយឡែក លោកប្រធានាធិបតី ស៊ីជីន ពីង បានថ្លែងថាចិនប្តេជ្ញាធ្វើ ឲ្យប្រសើរឡើងនូវ សុវត្ថិភាពនៅតាម បណ្តារោងចក្រនានា ហើយអាជ្ញាធរពាក់ព័ន្ធនឹងសិក្សា ពីមេរៀននេះក្រោយ ពីមានការ ផ្ទុះរោង ចក្រគីមីនៅទីក្រុង ធៀនជីញ កាលពីថ្ងៃ១២ សីហាឆ្នាំទៅ ដែលបានសម្លាប់ មនុស្សជាង ១៧០នាក់។

 

 

 

RELATED ARTICLES