ភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន បានទទួលមរណៈភាពកាលពីព្រឹក ម៉ោង៦ៈ៤៥នាទី ថ្ងៃសៅរ៍ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធនៅមន្ទីពេទ្យប្រទេសថៃ។
បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រសារបស់នាយឧត្តមសេនីយ៍ ឯម សំអាន បានឲ្អ្នកសារព័ត៌មានយដឹងថា “នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ”។
ដំណឹងនៃការទទួលមរណៈភាពរបស់ឯកឧត្តម បានធ្វើក្រុមគ្រួសារ មន្ត្រីរាជការ មិត្តភក្តិ ញាតិមិត្តទាំងអស់មានភាពរន្ធត់ចិត្ត និងសោកស្តាយជាខ្លាំង៕