Thursday, October 9, 2025
Homeព័ត៌មានជាតិសំណាងចាប់បានវិញ!!! ជនចាប់រំលោភក្មេងស្រី សុំដេកពេទ្យ រត់គេចខ្លួនបាន២ថ្ងៃ សមត្តកិច្ចក្របួចបានមកវិញ

សំណាងចាប់បានវិញ!!! ជនចាប់រំលោភក្មេងស្រី សុំដេកពេទ្យ រត់គេចខ្លួនបាន២ថ្ងៃ សមត្តកិច្ចក្របួចបានមកវិញ

ខេត្តឧត្តរមានជ័យ ៖ ជនជាប់ចោទម្នាក់ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន  ពីបទរំលោភសេពសន្ថវៈលើកូនស្រី កាលពី អំឡុងចុងខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានអនុរក្សពន្ធនាគារ ដឹកបញ្ជូនមកសម្រាកព្យាបាល នៅ មន្ទីរពេទ្យបង្អែកខេត្ត កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីជនជាប់ចោទមានជំងឺ ស្នើសុំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែឆ្លៀតពេលអនុរក្សពន្ធនាគារធ្វេសប្រហែសបន្តិច ជនជាប់ចោទ ក៏រត់គេចខ្លួនបាត់ ដោយព្យាយាមរត់ទៅផ្ទះប្រពន្ធរបស់ខ្លួនវិញ តែប្រពន្ធមិនព្រមឱ្យឡើង ទីបំផុត ២ថ្ងៃក្រោយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ។

លោកឧត្តមសេនីយត្រី កែវ ណន់

ករណីជនជាប់ចោទរត់ចេញពីមន្ទីរពេទ្យនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណមន្ទីរពេទ្យ បង្អែកខេត្តឧត្តរមានជ័យ។ លុះក្រោយរត់គេចខ្លួនបាន២ថ្ងៃ សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនជាប់ ចោទមកវិញបាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

ជនជាប់ចោទ ដែលរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ មានឈ្មោះប្រាក់ អ៊ាន អាយុ៦៥ឆ្នាំ មុខរបរជាយកព័ត៌មានទូទាំង ប្រទេស (២៥ខេត្តក្រុង) ប្រចាំអង្គភាពសារព័ត៌មានបន្ទាយស្រី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាប់ចោទឈ្មោះប្រាក់ អ៊ាន អាយុ៦៥ឆ្នាំ ដែលបានរត់គេចខ្លួនបាត់នោះ ជាប់ពាក់ព័ន្ធទៅនឹង ករណីរំលោភសេពសន្ថវៈ ទៅលើអនីតិជន អាយុ១៣ឆ្នាំម្នាក់ ជាកូនចុងរហូតបានសម្រេច ហើយត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែង បានធ្វើការ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ និងត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំ បើកសវនាការ ផ្តន្ទាទោសនៅពេលក្រោយ។

 

លោកឧត្តមសេនីយត្រី កែវ ណន់ ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ បានឱ្យដឹងតាមទូរស័ព្ទថា ជនជាប់ចោទ ដែលបានរត់គេចខ្លួននោះ លោក កំពុងដាក់កំលាំងតាមស៊ើបតាមយកមកវិញ ហើយនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ លោកទទួលព័ត៌មានបានថា ជនជាប់ចោទរូបនេះ បានរត់ទៅដល់ផ្ទះប្រពន្ធនៅឯភូមិអូរចិញ្ចៀន ឃុំស្រុកអន្លង់វែង និងព្យាយាមឡើងទៅរកប្រពន្ធដែរ តែប្រពន្ធមិនឱ្យចូលផ្ទះ។

 

យោងតាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនៃកំលាំងអធិការដ្ឋាននគរបាលស្រុក អន្លង់វែង បានចុះឃាត់ខ្លួនជនជាប់ចោទបានហើយ និងត្រូវបញ្ជូនយកទៅកាន់សាលាដំបូងខេត្តសារជាថ្មី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

គួររំលឹកថា ជនសង្ស័យឈ្មោះប្រាក់ អ៊ាន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអូរ ចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួនរហូតដល់បានសម្រេច ជាបន្តបន្ទាប់ចំនួន២ដង។

 

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលបណ្តឹង ផ្ទាល់មាត់ពីស្ត្រីម្នាក់ បានប្តឹងចោទប្រកាន់ប្តីទី២របស់គាត់ (ជនសង្ស័យឈ្មោះប្រាក់ អ៊ាន) ថាបានចាប់រំលោភកូនស្រីប្តីដើមរបស់គាត់ (ក្មេងស្រី រងគ្រោះ)។ ស្ត្រីជាដើមបណ្តឹង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨ ខណៈដែលគាត់ បានចុះធ្វើនំផ្លែអាយនៅក្រោមផ្ទះ ជនសង្ស័យជាប្តី ដែលបានដេកនៅលើផ្ទះ បានឆ្លៀតឱកាសធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជនរងគ្រោះនៅ លើផ្ទះរហូតដល់បានសម្រេច។ លុះមកដល់វេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យក៏បានតាមចាប់កូនស្រីរបស់គាត់រំលោភម្តងទៀត តែត្រូវគាត់ជាប្រពន្ធ ឡើងទៅឃើញទាន់ ខណៈដែលប្តីកំពុងតែចាប់ឱបកូនស្រី ទើបប្តីមិនហ៊ានធ្វើអ្វីផ្តេសផ្តាស ក៏លែងកូនស្រីវិញទៅ។ ចំណែក គាត់ដោយឃើញសភាពបែបនេះ ក៏ហៅកូនស្រីមកសួរនាំ ទើបដឹងថា ឪចុងល្មោភកាមនេះ ធ្លាប់ចាប់រំលោភនាង២ដងមកហើយ ទើបគាត់ជាម្តាយ ទ្រាំលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាមពិតឪពុកចុងនេះ ធ្លាប់បានចាប់រំលោភនាងម្តងរួចមកហើយតាំងពីឆ្នាំ២០១៦មក ម៉្លេះ តែនាងមិនហ៊ាននិយាយរឿងនេះប្រាប់ម្តាយ ព្រោះជនសង្ស័យឈ្មោះប្រាក់ អ៊ាន ជាឪពុកចុង តែងតែប្រើពាក្យសម្តីគំរាមកំហែងនាងថា នឹង អារកសម្លាប់នាងចោល នៅពេលបែកការរឿងនេះ ណាមួយតាំងពីនោះមកឪចុងនេះ ក៏មិនធ្លាប់បានប្រព្រឹត្តអ្វីមកលើនាងទៀតដែរ ទើបនាងចេះ តែទ្រាំលាក់បាំងទៅ។

ក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខណៈដែលម្តាយរវល់ចុះទៅធ្វើនំផ្លែអាយនៅ ក្រោមផ្ទះ ស្រាប់តែឪចុងល្មោភកាមបានលូនចូលមុងចាប់រំលោភនាង រហូតដល់បានសម្រេច។ បន្ទាប់មកនៅវេលាម៉ោងប្រមាណ៧ និង២០នាទី ព្រឹកថ្ងៃដដែល ដោយមិនទាន់អស់ចិត្ត ស្រាប់តែឪចុងនេះបានចូលមកចាប់ឱបនាងប៉ងរំលោភថែមម្តងទៀត ប៉ុន្តែសំណាងល្អ ត្រូវម្តាយឡើងមក ឃើញទាន់ ទើបនាងត្រូវឪពុកព្រលែងឱ្យរួចខ្លួនវិញ៕

RELATED ARTICLES