Thursday, October 9, 2025
Homeព័ត៌មានជាតិប្រពន្ធនិងកូន៣នាក់រស់នៅកំព្រា ដោយសារប្តីដួលផ្កាប់មុខស្លាប់ ពេលដើរមកពីផឹកវិញ

ប្រពន្ធនិងកូន៣នាក់រស់នៅកំព្រា ដោយសារប្តីដួលផ្កាប់មុខស្លាប់ ពេលដើរមកពីផឹកវិញ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ចូលចិត្តផឹកស្រាខ្លាំងណាស់ រហូតដល់ក្លាយជាមនុស្សប្រមឹកផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ លុះក្រោយពីផឹកស្រវឹង ដើរបាត់ពីផ្ទះមួយយប់ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានគេប្រទះឃើញដេកផ្កាប់មុខស្លាប់នៅលើដីចិញ្ចើមផ្លូវលំ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើចិញ្ជើមលំ ស្ថិតក្នុងភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

បុរសរងគ្រោះដែលដើរផឹករហូតដល់ដួលផ្កាប់មុខស្លាប់នេះ មានឈ្មោះព្រា នឿ អាយុ៣៦ឆ្នាំ ជាមនុស្សញៀនស្រា មានប្រពន្ធនិងកូនប្រុស៣នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ រហូតដល់ក្លាយជាមនុស្សប្រមឹក តែងដើរផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាកចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី២៧ ខែមីនា ហើយឮថា ដើរផឹកច្រើនកន្លែងនៅក្នុងភូមិ រហូតដល់ម៉ោង១០និង៣០នាទីយប់ថ្ងៃដដែល ទើបជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញទាំងស្រវឹងជោកជាំ ដោយដោះស្បែកជើងពណ៌ខៀវចំនួន១គូ​ កាន់ជាប់នឹងដៃដើរចេញពីវង់ផឹកបាត់ទៅ ហើយក៏មិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះបានដើរទៅដួលផ្កាប់មុខស្លាប់បែបដែរ។ រហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក៏មានអ្នកភូមិបានប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់នៅលើចិញ្ចើមផ្លូវលំ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសលវិច័យសព រួចបញ្ជាក់ថា  ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ (គាំងបេះដូង) ប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះដើរផឹកស្រាស្រវឹងខ្លាំងពេក។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES