Friday, October 10, 2025
Homeព័ត៌មានជាតិផ្ទុះរឿង!!! តារាស្រីផលិតកម្ម រួមដៃជាមួយប្រុសស្នេហ៍ វាយមិត្តភក្តិស្រីដេកពេទ្យ

ផ្ទុះរឿង!!! តារាស្រីផលិតកម្ម រួមដៃជាមួយប្រុសស្នេហ៍ វាយមិត្តភក្តិស្រីដេកពេទ្យ

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលនារីវ័យក្មេងរូបស្រស់ម្នាក់ បានចេញមុខមកលាតត្រដាងចោទប្រកាន់ទៅលើតារាចម្រៀងស្រីវ័យក្មេងម្នាក់ ដែលជាមិត្តភក្តិនឹងគ្នា ដោយបានអះអាងថា តារាចម្រៀងស្រីជាមិត្តភក្តិបានរួមដៃគ្នាជាមួយនឹងប្រុសស្នេហ៍ជនជាតិចិន មកវាយធ្វើបាបនាង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ជាហេតុធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

តារាចម្រៀងផលិតកម្មភី ViVI Strong

នារីរងគ្រោះដែលអះអាងថា ត្រូវមិត្តភក្តិស្រី រួមដៃជាមួយប្រុសស្នេហ៍មកវាយសំពង បណ្តាលឱ្យរងរបួសធ្ងន់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ LinLin White។ ចំណែកនារីដៃដល់ជាមិត្តភក្តិ ត្រូវបាននារីរងគ្រោះអះអាងថា មានឈ្មោះ vivi strong ជាតារាចម្រៀងនៅក្នុងផលិតកម្មភី។ ដោយឡែក បុរសជនជាតិចិន ដែលទទួលរងការចោទប្រកាន់ថា បានវាយមនុស្សស្រីនោះ មានឈ្មោះ Li WEI MING។

យោងតាមគណនីហ្វេសប៊ុក នារីរងគ្រោះឈ្មោះ LinLin White កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨ បានបង្ហោះរូបភាពចំនួន៥សន្លឹក ដែលក្នុងនោះ១សន្លឹក ជារូបថតរបស់នារីជាតារាចម្រៀង ចំណែក១សន្លឹកទៀត ជារូបលិខិតឆ្លងដែនរបស់បុរសជនជាតិចិន ដោយឡែក ៣សន្លឹកទៀត គឺបង្ហាញពីស្នាមរបួសដែលនារីរងគ្រោះទទួលរងការវាយដំ ដែលក្នុងនោះ មានស្នាមជាំពេញផ្ទៃមុខ ពិសេសត្រង់ក្តោង ច្រមុះ ស្នាមរយះសាច់ភ្លៅ និងរបួសត្រង់ក្បាល ជង្គង់ហូរឈាមពេញខ្លួន។

ជាមួយនេះ ម្ចាស់គណនី LinLin White បានបង្ហោះសារដោយសម្តីគ្រោតគ្រាតធ្ងន់ថា “មី vivi strong តារាអាចម៍ បើអ្នកឯងមិនចេញមកដោះស្រាយនៅប៉ុស្តិ៍ប៉ូលិសទេ អ្នកឯងហើយនិងប្រុសអ្នកឯង A Hugo ហ្នឹងវាបានចូលមកខ្មែរទៀត អត់មកវ៉ៃអញទាំងពីរនាក់ផង ចាំទុកមីឆ្កែ ហើយអាម៉ូតូមីតារាអាចម៍ឯង បង់រំលោះអត់ទាន់រួចហ្នឹង ឥលូវអញឱ្យប៉ូលិសយកទុកនៅប៉ុស្តិ៍ហើយ។ អញចិត្តល្អឱ្យមីងែងហើយ ប្រុសងែងខ្ចីឡាន ហើយបើកឡានអញទៅបុកអី អញមិនមាត់ផង មីថោកសំរាមធ្វើមីថោកទាប បើមិនមកដោះស្រាយទេ នាងឯងនិងដឹងហើយ…”។

នារីរងគ្រោះជាមិត្តភក្តិ

ម្ចាស់គណនី LinLin White បានបន្ថែមថា ”ទាំងពីរនាក់គ្មានសមត្ថភាពទិញឡានជិះ ខ្ចីឡានខ្ញុំជិះទៅបុកអី ឥលូវមិនទាន់ធ្វើហើយផង វាខឹងខ្ញុំ វាហើយហ្នឹងអាប្រុសវាហ្នឹងមកព្រួតគ្នាវៃខ្ញុំយប់មិញ ឡើងខ្លួនខ្ញុំទៅជាចឹងអស់ អញមិនឱ្យងែងរួចខ្លួនទេ មីអាចម៍ តារា តែឈ្មោះជំពាក់គេរុំកោះ…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីនារីជាតារាចម្រៀងផលិតកម្មភី រួមនឹងបុរសជនជាតិចិន ដែលទទួលរងការចោទប្រកាន់ថាបានព្រួតគ្នាវាយទៅលើនារីជាមិត្តភក្តិម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់បាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES