Friday, October 10, 2025
Homeព័ត៌មានជាតិឃាតកម្មសាហាវយង់ឃ្នង!!! ឃាតករសម្លាប់ក្មេងស្រីញាត់ក្នុងការ៉ុង ទុកចោលក្នុងបន្ទប់ជួល

ឃាតកម្មសាហាវយង់ឃ្នង!!! ឃាតករសម្លាប់ក្មេងស្រីញាត់ក្នុងការ៉ុង ទុកចោលក្នុងបន្ទប់ជួល

បន្ទាយមានជ័យ ៖ មានករណីឃាតកម្មសម្លាប់ក្មេងស្រីញាត់ក្នុងការ៉ុងទុកចោលក្នុងបន្ទប់ជួល បានធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពាន សង្កាត់ក្បាលស្ពាន ក្រុងប៉ោយប៉ែត ដោយកុមារីរងគ្រោះឈ្មោះ ឈុន អ៊ី ហៅលីហ្សា អាយុ​១២​ឆ្នាំ ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរ និង​មាន​ទីលំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ចំណែកជនសង្ស័យឈ្មោះ​សុខ​ ខឿន​សយ​ធី ​អាយុ​១៦​ឆ្នាំ ​ជា​អ្នក​ភូមិ​សិលា​ខ្មែរ ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែលមាន​​ផ្ទះ​ឆ្ងាយ​ពី​​ផ្ទះ​​ជន​រង​គ្រោះ​ប្រហែល​៤ម៉ែត្រ។

បើលោក​​មេ​ភូមិ​សិលា​ខ្មែរ ​បាន​ប្រាប់​​ឱ្យ​ដឹង​ថា ​ជនសង្ស័យសុខ​ ខឿន​សយ​ធី មានឪពុក​ជា​គ្រូពេទ្យ​ឯកជន​ម្នាក់ ​ឈ្មោះ​សាយ​សុខ​ខឿន ​អាយុ៤៨​ឆ្នាំ ដែល​​ម្តាយ​ស្លាប់​ជាង​3​ឆ្នាំ ហើយក៏​​មាន​ប្រពន្ធចុង ។​ ហើយឪពុកជនសង្ស័យបាន​ឱ្យ​ជនសង្ស័យទៅ​រៀន​ផ្សំ​ថ្នាំពេទ្យ​ពី​មិត្តភក្តិ​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​តែ​ជណសង្ស័យមិន​ខំរៀន​ទេ​ ហើយ​ទារ​ឱ​ពុក​ទិញ​ម៉ូតូ​ឱ្យ​ តែឪពុកមិនទិញឲ្យ ក៏​ដើរហើរ​សេរី​តាម​មិត្តភក្តិរបស់គេ ​។ ចំណែកក្មេងស្រីរងគ្រោះ មានឪពុក​ឈ្មោះ​ស្រៀ​ង ​កំសត់​ អាយុ​៤០ឆ្នាំ មាន​​ម្តាយ​ឈ្មោះ​ឡី​ ស្រី​ អាយុ​៣៥​ឆ្នាំ ។ ក្មេងស្រី​រងគ្រោះ​​ជា​កូន​ទី​3 ​ក្នុង​ចំណោម​4​នាក់​​។

តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោង៤រសៀល មានករណីបាត់ក្មេងស្រីម្នាក់ ពេលនោះក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅកាន់កងរាជអាវុធអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយ សមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាព បានស្វែងរកឃើញក្មេងស្រី តែអកុសលក្មេងស្រីរងគ្រោះនោះបានក្លាយជាសាកសពបាត់ទៅហើយ ដោយឃាតករបានស្លាប់ជ្រកក្នុងការ៉ុងទុកក្នុងបន្ទប់ជួល។

ភ្លាមៗបន្ទាប់ពីស្វែងរកឃើញក្មេងស្រីរងគ្រោះរួចហើយ សមត្ថកិច្ចបានទាក់ទងគ្រប់ច្រកល្ហក ចាប់បានជនសង្ស័យឈ្មោះសុខ​ ខឿន​សយ​ធី នៅម៉ោង៧យប់ថ្ងៃដដែល ​នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្បែរ​ខារ៉ាអូខេ​យីហោ​K1 ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងបញ្ជូនទៅតុលាការតាមនីតិវិធី៕

RELATED ARTICLES