Friday, October 10, 2025
Homeព័ត៌មានជាតិក្មេងស្រីកំពុងរត់លេង ប្រុសស្ទាវទាញដៃចូលព្រៃ ចាប់រំលោភ

ក្មេងស្រីកំពុងរត់លេង ប្រុសស្ទាវទាញដៃចូលព្រៃ ចាប់រំលោភ

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីជាក្មេងកំព្រាស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាម្នាក់ កំពុងរត់លេងសុខៗ ក៏ស្រាប់តែត្រូវយុវជនល្មោភកាមម្នាក់ បានល្បួងនាំចូលទៅក្នុងព្រៃធ្វើសកម្មភាពចាប់រំលោភ រហូតដល់បានសម្រេច លុះត្រឡប់មកវិញ ត្រូវអ្នកមើលការខុសត្រូវក្នុងមណ្ឌលប្រទះឃើញសភាពស្លេងស្លាំងខុសប្រក្រតី ហៅមកជជីកសួរ ទើបបែកធ្លាយរឿងរ៉ាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោចំណុចក្នុងព្រៃមួយកន្លែង ស្ថិតនៅខាងក្រោយមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកម្ពុជា (ភូមិយើង) មានទីតាំងនៅក្នុងភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង។
ក្មេងស្ទាវល្មោភកាមដែលចាប់រំលោភក្មេងស្រី មានឈ្មោះស៊ុន វិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ស.ផ អាយុ១២ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយ រស់នៅក្នុងមណ្ឌលក្តីសង្ឃឹមថ្មី នៃកុមារកម្ពុជា (ភូមិយើង) ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងរត់លេងនៅក្បែរព្រៃក្នុងមណ្ឌល ស្រាប់តែលេចមុខជនសង្ស័យបានដើរមកល្បួងហៅនាងឱ្យចូលទៅលេងក្នុងព្រៃក្រោយមណ្ឌល លុះពេលទៅដល់ព្រៃស្ងាត់ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់ខ្ទប់មាត់ សម្រាតខោអាវនាងចេញ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាង រហូតដល់បានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះ បន្តថា លុះក្រោយពេលចាប់រំលោភនាងរួចរាល់ហើយ ជនសង្ស័យក៏បានគំរាមកំហែងនាងមិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពុំនោះទេគេនឹងអារកនាងសម្លាប់ចោលមិនខាន។ បន្ទាប់មកនាងក៏ស្លៀកពាក់ខោអាវវិញ រួចដើរត្រឡប់មកមណ្ឌល ស្រាប់តែភ្លាមនោះ ត្រូវអ្នកមើលការខុសត្រូវមណ្ឌល ប្រទះឃើញសួរនាំ ទើបនាងដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់គ្មានសល់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

តាមសម្តីអ្នកមើលការខុសត្រូវក្នុងមណ្ឌលកុមារកំព្រាខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានប្រទះឃើញក្មេងស្រីរងគ្រោះដើរចេញពីក្នុងព្រៃខាងក្រោយមណ្ឌល ក្នុងសភាពសម្លៀកបំពាក់ប្រឡាក់ប្រឡូកគ្មានសណ្តាប់ធ្នាប់ និងថែមទាំងមានសភាពស្លេកស្លាំង ព្រមទាំងមានឈាមហូរតាមជើងរបស់នាងទៀតផង ទើបគាត់នឹកសង្ស័យ ក៏ហៅក្មេងស្រីរងគ្រោះ មកជជីកសួរនាំ ទីបំផុត ក្មេងស្រីរងគ្រោះបានទម្លាយប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះស៊ុន វិន ចាប់រំលោភ ទើបគាត់ប្រញាប់នាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅវេលាព្រឹកថ្ងៃដដែល និងបាននាំខ្លួនយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចប្រាកដមែន។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ រូបគេបានប្រទះឃើញក្មេងស្រីរងគ្រោះកំពុងរត់លេងនៅក្រោយមណ្ឌល ទើបដើរទៅល្បួងហៅនាងទៅលេងនៅក្នុងព្រៃ លុះចូលដល់ព្រៃស្ងាត់ ក៏ចាប់រំលោភរហូតដល់បានសម្រេចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES