Friday, October 10, 2025
Homeព័ត៌មានជាតិប៉ូលិសជិះម៉ូតូទៅមើលម៉ែឈឺ ជនប្រមឹកលោតពីលើម៉ូតូស្ទាក់ពីមុខ ទាញដំបងសំពង

ប៉ូលិសជិះម៉ូតូទៅមើលម៉ែឈឺ ជនប្រមឹកលោតពីលើម៉ូតូស្ទាក់ពីមុខ ទាញដំបងសំពង

ខេត្តកំពង់ចាម ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ឃើញបុរសជាមន្ត្រីនគរបាលម្នាក់ជិះម៉ូតូតាមផ្លូវ ក៏ទាញដំបងស្ទុះទៅស្ទាក់ពីមុខ រួចវាយសំពងជាច្រើនដំបង បណ្តាលឱ្យបែកមួកការពារសុវត្ថិភាព និងរងរបួសហើមស្មា កាលពីវេលាម៉ោងវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ។

ជនរងគ្រោះឡឹម សុធា ហៅលុច

បុរសរងគ្រោះមានឈ្មោះឡឹម សុធា ហៅលុច អាយុ២៣ឆ្នាំ ជាមន្ត្រីនគរបាលស្រុកព្រៃឈរ មានលំនៅក្នុងភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ។ ចំណែកជនសង្ស័យមានឈ្មោះ ឃីម សុខហាន អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ជនបង្កឃីម សុខហាន

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូតែម្នាក់ឯង ក្នុងបំណងទៅសួរសុខទុក្ខម្តាយមានជម្ងឺ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ឃីម សុខហាន បានចេញមកស្ទាក់ពីមុខ រួចទាញកំណាត់ដំបងឬស្សី វាយមកលើគាត់ជាជនរងគ្រោះជាច្រើនដំបងចំក្បាល បណ្តាលឱ្យបែកមួកការពារសុវត្ថិភាព និងរបួសហើមស្មាខាងឆ្វេងមួយកន្លែង។

បុរសរងគ្រោះ បន្តថា បន្ទាប់ពីវាយគាត់ឱ្យរងរបួសស្មាហើយ ជនបង្កហាក់មិនទាន់អស់ចិត្ត ក៏ទាញដំបងដេញវាយគាត់បន្ថែមទៀត តែភ្លាមនោះ គាត់បានរត់គេចខ្លួន និងស្រែកហៅគេឱ្យជួយ ទើបជនសង្ស័យបញ្ឈប់សកម្មភាព។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ មុននឹងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES