Monday, December 23, 2024
Homeព័ត៌មានជាតិបង្ហាញ​​មុខ​​ក្រុម​​ចោរ​​បាញ់​ប្លន់​ម៉ូតូ​មុខ​ហាង​ដេលី​កាហ្វេ​ កក្រើក​​រាជ​​ធានី​​ភ្នំពេញ​

បង្ហាញ​​មុខ​​ក្រុម​​ចោរ​​បាញ់​ប្លន់​ម៉ូតូ​មុខ​ហាង​ដេលី​កាហ្វេ​ កក្រើក​​រាជ​​ធានី​​ភ្នំពេញ​

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមចោរប្លន់់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ៤នាក់កាលពីម៉ោង០៩ និង០០នាទីព្រឹកនៅថ្ងៃទី១៣ សីហាឆ្នាំ២០១៦នេះ និងបានបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃដដែល ។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ដោយ ក្រោមការដឹកនាំបញ្ជាពី ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្ន្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយ មានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបលោកដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងអធិការខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ ទើបធ្វើការឃាត់ខ្លួនបានក្រុមចោរប្លន់ខាងលើ ឃាត់បាន៤នាក់ ដកហូតម៉ូតូចំនួន០២គ្រឿង និងកាំភ្លើងខ្លីម៉ាកK54មួយដើមគ្រាប់០៨ ។

លោកបានប្រាប់ទៀតថា ក្រុមប្លន់ដែលការិយាល័យលោកសហការណ៍បង្ក្រាបបាននេះ គឺជាក្រុមដែលតែងតែប្រើកាំភ្លើងគំរាមនិងបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ប្លន់យកម៉ូតូស៊េរីទំនើបៗពេលយប់និងទាបភ្លឺ ជាច្រើនករណី ក្នុងរាជធានីភ្នំពេញ ។

– ជនសង័្សយទី ១: ឈ្មោះ មាស សំណាង ហៅ អាញ៉ាញ់ អាត្រងោល ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ ។ ជនស័្សយទី២:ឈ្មោះ គីម ពៅ ហៅ អាពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅជាមួយបងស្រីនៅម្តុំឡឥដ្ឋកាណាឌីយ៉ាក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
– ជនសង័្សយទី៣:ឈ្មោះ ចំរេីន វាសនា ហៅ ស្នាភេទប្រុស អាយុ២១ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំ ស្រុកតាខ្មៅ ខេត្តកណ្តាល
– ជនសង័្សយទី៤:ឈ្មោៈ ខាត់ សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣០E ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌ័ពោធ៏សែនជ័យ ភ្នំពេញ ។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបក្រុមខាងលើ សមត្ថកិច្ចធ្វើការដកហូតកាំភ្លើងខ្លី១ដើម ម៉ាកK54 គ្មានលេខបង់១គ្រាប់ ០៨ និងដកហូតម៉ូតូចំនួន២គ្រឿង ក្នុងនោះមាន:០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ដែលក្រុមខាងលើ បាញ់ប្លន់នៅក្នុងខណ្ឌចំការមន វេលាទាបភ្លឺថ្ងៃទី១០ សីហា ២០១៦ ។ ម៉ូតូទី២ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅសេរី២០១៦ ដែលក្រុមខាងលើ បានភ្ជង់ប្លន់ពីជនរងគ្រោះ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាទាបភ្លឺថ្ងៃទី៥ សីហា ២០១៦នេះ ។ ទី៣ ស្លាកលេខម៉ូតូ១ បន្ទះដែល មានលេខភ្នំពេញ1FX-7862 ជាស្លាកលេខម៉ូតូ Zoomer X ដែលក្រុមខាងលើ បានប្លន់ពីជនរងគ្រោះ កាលពីម៉ាងទាបភ្លឺថ្ងៃទី០៩ សីហា ២០១៦ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថាពួកខ្លួនធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូជនរងគ្រោះចំនួន០៣ករណីនៅក្នុងក្រុងភ្នំពេញក្នុងនោះមាន១ខណ្ឌចំការមនបាញ់អោយជនរងគ្រោះរងរបួសធ្ងន់២ខណ្ឌ៧មករា ភ្ជង់គំរាមយកម៉ូតូ និងទី៣ ភ្ជង់គំរាមប្លន់យកម៉ូតូ២គ្រឿងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ដោយស៊ីឌី

RELATED ARTICLES