Friday, October 10, 2025
Homeព័ត៌មានជាតិម្តាយរន្ធត់ចិត្តប៉ុនណាទៅ!!! ឌុបម្តាយទៅផ្ទះ មកដល់លើស្ពាន កូនស្រីលោតទឹកសម្លាប់ខ្លួន

ម្តាយរន្ធត់ចិត្តប៉ុនណាទៅ!!! ឌុបម្តាយទៅផ្ទះ មកដល់លើស្ពាន កូនស្រីលោតទឹកសម្លាប់ខ្លួន

ខេត្តកំពង់ចាម ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធ្ងន់ធ្ងរ ស្រាប់តែជិះម៉ូតូដឹកម្តាយសុខៗ ក៏ឈប់ម៉ូតូ រួចស្ទុះលោតពីលើស្ពាន ចូលទឹកទន្លេសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើស្ពានគីហ្សូណា ចន្លោះបង្គោល P7-P8 ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

នារីវ័យក្មេងដែលគិតខ្លីលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះភាព ផល្លិកា អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នារីរងគ្រោះបានជិះម៉ូតូជាមួយុម្តាយចេញពីក្រុងកំពង់ចាម ត្រឡប់ទៅផ្ទះវិញ ពេលដល់លើស្ពាន នារីរងគ្រោះខាងលើបានចុះពីលើម៉ូតូ លោតពីលើស្ពានតែម្តង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿង ដឹកម្តាយចេញពីក្រុងកំពង់ចាម សំដៅទៅផ្ទះនៅខេត្តត្បូងឃ្មុំ វិញ ដោយធ្វើដំណើរឆ្លងកាត់ស្ពានគីហ្សូណា លុះធ្វើដំណើរមកដល់ចំណុចលើស្ពាន មិនដឹងជាយ៉ាងម៉េច ស្រាប់តែនារីរងគ្រោះរូបនោះបានឈប់ម៉ូតូ រួចដើរទៅឡើងតោងបង្កាន់ដៃស្ពាន ហើយក៏លោតទម្លាក់ខ្លួនចូលទឹកទន្លេ បណ្តាលឱ្យលង់ទឹកស្លាប់ភ្លាមៗតែម្តង ហើយសូម្បីតែអ្នកដំណើរ រួមទាំងស្ត្រីជាម្តាយចង់ឃាត់ ក៏ឃាត់មិនទាន់ផង។

តាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គាត់និងកូនស្រីបានជិះម៉ូតូដឹកគ្នាទៅផ្ទះ តែមិនទាន់ទៅដល់ផង គ្រាន់តែឡើងដល់លើស្ពានគីហ្សូណា កូនស្រីក៏ឈប់ម៉ូតូស្ទុះលោតចូលទឹកគ្រាំតែម្តង ធ្វើឱ្យគាត់ជាម្តាយភ័យតក់ស្លុត ស្រែកហៅគេឯងឱ្យជួយ តែមិនមានអ្នកណាអាចជួយបានឡើយ ដោយបានត្រឹមនាំគ្នាឈរចោមរោមមើលពេញលើស្ពានប៉ុណ្ណោះ។

ស្ត្រីជាម្តាយនារីរងគ្រោះ បានឱ្យដឹងថា គាត់ក៏មិនបានដឹងថា មូលហេតុអ្វីបានជាកូនស្រីរបស់គាត់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួនបែបនេះទេ ដោយគាត់យល់ថា ទំនងមកពីនាងមានវិបត្តិផ្លូវចិត្ត តែគាត់ក៏មិនដឹងថា កូនស្រីមានវិបត្តិអ្វីឱ្យប្រាកដដែរ។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចបានចេញជួយសង្គ្រោះនារីរងគ្រោះភ្លាមៗដែរ និងបានជួយស្រង់យកនារីរងគ្រោះមកដាក់លើច្រាំងទន្លេ ជួយធ្វើចលនាសង្គ្រោះបឋម និងបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES