Saturday, October 11, 2025
Homeព័ត៌មានជាតិភ្ញាក់ផ្អើល!!! បុរសចម្លែក លិង្គនៅលើថ្ងាស ពងស្វាសនៅក្រោមត្រចៀក

ភ្ញាក់ផ្អើល!!! បុរសចម្លែក លិង្គនៅលើថ្ងាស ពងស្វាសនៅក្រោមត្រចៀក

បុរសម្នាក់បានធ្វើឱ្យមនុស្សម្នាទូទាំងពិភពលោក មានការភ្ញាក់ផ្អើល និងចាត់ទុកជាមនុស្សចម្លែកខុសគេលើលោក ដោយសារតែនៅផ្នែកក្បាលរបស់គាត់មានដុះប្រដាប់ភេទ គឺលិង្គនៅលើថ្ងាស និងពងស្វាសនៅក្រោម ត្រចៀកទាំងសងខាង។

បុរសចម្លែក ដែលមានប្រដាប់ភេទនៅថ្ងាសនេះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែបើតាមពិនិត្យភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ ជនជាតិហូល្លង់ដ៍ ។

យោងតាមវីដេអូឃ្លីបដែលបង្ហោះតាមបណ្តាញសង្គម បានបង្ហាញពីបុរសចម្លែកខាងលើ បានចូលទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយ។

ក្នុងវីដេអូឃ្លីបដដែល អ្នកគ្រូពេទ្យម្នាក់ ដែលឈរអមបុរសនោះ ជាមួយលោកវេជ្ជបណ្ឌិតមួយរូបទៀត បានសាកសួរបុរសចម្លែករូបនោះ អំពីការដុះប្រដាប់ភេទលើមុខនេះ ព្រមទាំងបានយកដៃស្ទាបមើលទៀតផង ដោយអ្នកគ្រូពេទ្យបានបង្ហាញការភ្ញាក់ផ្អើល និងអៀនខ្មាស នៅពេលដែលគាត់ស្ទាបលិង្គដែលដុះនៅលើថ្ងាសបុរសនោះ សណ្តូកពីលើច្រមុះនោះ មានសភាពទន់ និងរស់រវើកដូចលិង្គធម្មតាដែរ។

យោងតាមសំឡេងសន្ទនាក្នុងវីដេអូឃ្លីបដដែលនោះ បុរសរូបនោះ បានប្រាប់ក្រុមគ្រូពេទ្យថា ប្រដាប់ភេទដែលដុះផ្នែកក្បាលរបស់គាត់នោះ ដំបូងតូចទេ តែក្រោយមក វាចេះតែរីកធំឡើងៗ រហូតមានសភាពដូចពេលនេះ ធ្វើឱ្យគាត់ខ្មាសគេ ក៏សម្រេចមកពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីវះកាត់វាចេញ៕

RELATED ARTICLES