Saturday, October 11, 2025
Homeព័ត៌មានជាតិខឹងក្មេងក្តិចប្រដាប់ភេទកូនចេញឈាម ឪចាប់ជើងបោកលើគំនរសំបកក្តាម មុតសុសពេញខ្លួន

ខឹងក្មេងក្តិចប្រដាប់ភេទកូនចេញឈាម ឪចាប់ជើងបោកលើគំនរសំបកក្តាម មុតសុសពេញខ្លួន

ខេត្តកោះកុង ៖ ក្មេងប្រុស២នាក់បានប្រឡែងគ្នាលេង រួចក៏កើតមានជម្លោះ រហូតដល់ក្មេងប្រុសម្នាក់បានស្ទុះទៅចាប់ទាញក្តិចប្រដាប់ភេទក្មេងប្រុសម្នាក់ទៀត បណ្តាលឱ្យចេញឈាម ជាហេតុធ្វើឱ្យឪពុកក្មេងប្រុសរូបនោះផ្ទុះកំហឹង ស្ទុះទៅចាប់ជើងក្មេងប្រុសបោកទៅលើគំនរកាកក្តាម បណ្តាលឱ្យរងរបួសមុតសុសពេញផ្ទៃមុខ។

ករណីអំពើហិង្សាលើកុមារនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។

ជនដៃដល់ដែលប្រើអំពេហិង្សិាលើក្មេងប្រុសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះហយ សាំងផ្លាកេត អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះសាត សុឃីម អាយុ៥ឆ្នាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុស២នាក់ (ក្មេងប្រុសរងគ្រោះ និងក្មេងប្រុសជាកូនរបស់ជនដៃដល់) បានប្រឡែងគ្នាលេងដូចសព្វមួយដង។ លុះមួយសន្ទុះក្រោយមក ក្មេងប្រុសទាំង២នាក់ ក៏កើតមានទំនាស់នឹងគ្នា រហូតដល់ក្មេងប្រុសរងគ្រោះបានចាប់ទាញ និងក្តិចប្រដាប់ភេទរបស់ក្មេងប្រុស ដែលត្រូវជាកូនរបស់ជនដៃដល់ បណ្តាលឱ្យចេញឈាម។ ក្រោយមក ក្មេងប្រុសជាកូនរបស់ជនដៃដល់បានរត់ទៅប្រាប់ឪពុក ជាហេតុធ្វើឱ្យជនដៃដល់ផ្ទុះកំហឹង ក៏បានស្ទុះទៅចាប់ក្មេងប្រុសរងគ្រោះគ្រវី រួចបោកផ្ទប់ទៅនឹងគំនរកាកក្តាម ដែលនៅគល់ដូង បណ្តាលឱ្យក្មេងរងគ្រោះលើផ្ទៃមុខជាទម្ងន់។

ក្រោយពេលកើតហេតុ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ចំណែកក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសំរាក ព្យាបាលនៅមន្ទីរពេទ្យខេត្ត។

លោកវរៈសេនីយទោ ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានបញ្ជាក់ថា ជុំវិញករណីខាងលើនេះ លោកបានដាក់បទបញ្ជារឱ្យគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្នុងស្រុកកោះកុង សហការស្វែងរកនិងចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES