Wednesday, December 11, 2024
Homeព័ត៌មានជាតិពូថ្លៃ ចាប់រំលោភក្មូយស្រីអាយុ១៥ឆ្នាំ

ពូថ្លៃ ចាប់រំលោភក្មូយស្រីអាយុ១៥ឆ្នាំ

ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវជាពូថ្លៃ ព្រោះតែភ្លើងតណ្ហាដុតរោលពេញបន្ទុក គ្មានអ្វីមករំលត់បាន ក៏ចាប់រំលោភក្មួយស្រីថ្លៃ ដែលទើបតែមានអាយុ១៥ឆ្នាំ ធ្វើឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកជីក្រែង ដោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ទាន់ពេលវេលា ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីរំលោភសេពសន្ថវៈនេះ មានឈ្មោះរឿន គា អាយុ៤០ឆ្នាំ រស់នៅស្រុកជីក្រែង ត្រូវជាឪពុកមាថ្លៃរបស់កុមារីរងគ្រោះ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ មានស្ត្រីម្នាក់ អាយុ៤០ឆ្នាំ រស់នៅស្រុកជីក្រែង បានមកប្តឹងនៅប៉ុស្តិ៍ប៉ូលិសជីក្រែង ដោយចោទប្រកាន់លើប្អូនថ្លៃរបស់គាត់ឈ្មោះរឿន គា ភេទប្រុស អាយុ៤០ឆ្នាំ ថា បានរំលោភកូនស្រីរបស់គាត់ ដែលនាងមានអាយុ១៥ឆ្នាំ ។

បើតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងដែរថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នាងបានមកដេកនៅផ្ទះជីតារបស់នាង ដើម្បីជួយមើលថែ  ព្រោះគាត់កាន់តែចាស់ជរាណាស់ទៅហើយ ។  ប៉ុន្តែមិននឹកស្មាន ដល់នៅវេលាម៉ោងប្រហែល៨យប់ ខណៈដែលនាងចុះមកដីដើម្បីដងទឹក ស្រាប់តែឈ្មោះរឿន គា ដែលត្រូវជាឪពុកមា (សាច់ថ្លៃ) របស់នាងនោះ បានចាប់ដៃនាងយ៉ាងជាប់ រួចចាប់អូសនាងយកទៅក្បែរពំនូកចំបើង នៅក្រោយផ្ទះខាងក្រោយផ្ទះ។ បន្ទាប់មក ពូថ្លៃល្មោភកាមនេះ ក៏ចាប់ស្រាតខោរបស់នាងបម្រុងនឹងរំលោភ  តែចៃដន្យអី  ស្រាប់តែមានភ្លើងពិលគេជ្រោងមក ទើបគាត់បញ្ឈប់សកម្មភាពចាប់រំលោភនាង ហើយនាងក៏យករឿងនេះទៅប្រាប់ម្ដាយ ទើបឈានដល់ការដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ដោយអំណាចតណ្ហាដឹកមុខ គេពិតជាបានប្រព្រឹត្តមិនគប្បី ដោយប៉ុនប៉ងចាប់រំលោភក្មួយស្រីថ្លៃ ដែលនៅជាអនីតិជននៅឡើយមែន ។

បច្ចុប្បន្ន ករណីនេះកំពុងរៀបចំសំណុំរឿងចាត់ការបញ្ជូនទៅតាមនីតិវិធី៕

RELATED ARTICLES