រថយន្ត​ក្រុងដឹក ភ្ញៀវមង្គល ការធ្លាក់ជ្រោះ ​ស្លាប់២២ របួស៥០នាក់

ប៉ាគីស្ថាន៖ បណ្តាញព័ត៌មាន ក្នុងស្រុករាយ ការណ៍ថាយ៉ា ងហោចណាស់ មានមនុស្ស២២នាក់ បានស្លាប់បាត់បង់ ជីវិតនិង៥០នាក់ផ្សេងទៀតរង របួសខណៈពេល រថយន្តក្រុងដឹក អ្នកដំណើរ ដែលជាភ្ញៀវ ចូលរួមពិធីមង្គលការ មួយគ្រឿងបាន បើកធ្លាក់ផ្លូវ ចូលជ្រលងភ្នំក្នុងតំបន់កាស្មៀ ដែលគ្រប់គ្រង ដោយអាជ្ញាធរប៉ាគីស្ថាន កាលពីរាត្រីថ្ងៃអាទិត្យ។

ទូរទស្សន៍ប៉ុស្តិ៍ លេខ៩២ Urdu TV បានរាយការណ៍ ថារថយន្តក្រុង មួយគ្រឿងដែល មានផ្ទុកភ្ញៀវ ដែលទៅចូលរួម ពិធីមង្គលការចំនួន៧០នាក់ គឺបាននិងកំពុង ធ្វើដំណើរត្រឹម ពាក់កណ្តាលផ្លូវ ដែលចេញពីស្រុក Palandari ឆ្ពោះទៅ កាន់ស្រុក Hajira ក៏ជួបហេតុ ការណ៍ អកុសល នេះតែម្តង។

អនុគណៈ កម្មការប្រចាំតំបន់ កើតហេតុបាន ថ្លែងថាឧប្បត្តិហេតុ នេះបានកើត ឡើងនៅពេលអ្នក បើកបរបាត់ បង់ម្ចាស់ ការលើការគ្រប់គ្រង ល្បឿននិងការ ផ្ទុករបស់រថយន្ត នោះនៅក្នុង ស្ថានភាពផ្លូវដី លើភូមិសាស្ត្រភ្នំ ក្នុងស្រុក Palandri ដែល មានទីតាំងស្ថិតនៅ ចម្ងាយ១០៧គីឡូម៉ែត្រ ពីភាគខាងកើត រដ្ឋធានីអ៊ីស្លាម៉ា បាដរបស់ ប៉ាគីស្ថាន។

លោកបានថ្លែង ថាក្រុមអ្នកសង្គ្រោះ នៅតែកំពុង ស្វែងរកអ្នក ដំណើរដែលរងរបួស ផ្សេងៗទៀតឬសាក សពនៅក្នុង ជ្រលងភ្នំ កើតហេតុ។ ប៉ុន្តែការងារ សង្គ្រោះកំពុងតែ ជួបការលំបាក ក្នុងអំឡុងពេលយប់។ ដោយឡេកប្រភព ពីមន្ទីរពេទ្យ បានឲ្យដឹងថាចំនួនអ្នកស្លាប់អាច កើនឡើងស្រប ពេលដែលអ្នក រងរបួសមួយ ចំនួនមានសភាពធ្ងន់ធ្ងរ។