Sunday, October 12, 2025
Homeព័ត៌មានជាតិម្តាយយំសោកបោកខ្លួន!!! កូនស្រីត្រូវឃាតករចិត្តឃោរឃៅ ចាប់រំលោភរួចសម្លាប់ចោល បោះសពចូលក្នុងទឹកស្រះវត្ត

ម្តាយយំសោកបោកខ្លួន!!! កូនស្រីត្រូវឃាតករចិត្តឃោរឃៅ ចាប់រំលោភរួចសម្លាប់ចោល បោះសពចូលក្នុងទឹកស្រះវត្ត

ខេត្តព្រៃវែង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឃាតករចិត្តឃោរឃៅបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រួចសម្លាប់បំបិទមាត់ចោល និងបានយកសាកសពក្មេងស្រីរងគ្រោះទៅបោះចោលក្នុងស្រះទឹក ក្នុងបរិវេណវត្ត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមាត់ស្រះទឹកខាងត្បូងឆៀងខាងកើត ក្នុងបរិវេណវត្តសទ្ធា ស្ថិតក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច។

ក្មេងស្រីរងគ្រោះដែលត្រូវឃាតករដៃឆៅរំលោភសម្លាប់យ៉ាងព្រៃផ្សៃនេះ មានឈ្មោះចាន់ ស្រីជេត អាយុ៥ឆ្នាំ មានឪពុកឈ្មោះពុត ចាន់ អាយុ៤៨ឆ្នាំ ម្តាយឈ្មោះរស់ ហេន អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ខណៈដែលក្រុមគ្រួសាររវល់ការងារនៅក្នុងផ្ទះ ស្រាប់តែកូនស្រី (ក្មេងស្រីរងគ្រោះ) បានដើរលេងចេញបាត់ពីផ្ទះ ចំណែកក្រុមគ្រួសារក៏មិនចាប់អារម្មណ៍ដែរ ដោយនឹកស្មានថា កូនស្រីដើរលេងនៅក្បែរៗផ្ទះដូចសព្វដង។ លុះមួយសន្ទុះក្រោយមក ដោយសារតែមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារនាំគ្នាដើរតាមរក ប៉ុន្តែមិនមានអ្នកណាម្នាក់ប្រទះឃើញសោះ។

ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បន្តថា ក្រោយមក ក៏កើតមានការផ្អើលឆោឡោដល់អ្នកភូមិនាំគ្នាជួយតាមរកក្មេងស្រីរងគ្រោះ ទីបំផុត ក៏មានអ្នកប្រទះឃើញសាកសពក្មេងស្រីរងគ្រោះនៅក្នុងស្រះទឹកក្នុងវត្តសទ្ធា ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍តែម្តង។

លោកពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញសាកសពក្មេងស្រីនៅក្នុងស្រះទឹក សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះបានស្លាប់ដោយការរំលោភសម្លាប់ប្រាកដមែន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងស្រីរងគ្រោះត្រូវបានជនដៃដល់ជាឃាតករចិត្តកំណាចឃោរឃៅ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនៅក្នុងចេតិយ រួចក៏សម្លាប់ចោលដើម្បីបំបិទមាត់ បន្ទាប់មកក៏យកសាកសពក្មេងស្រីរងគ្រោះទៅបោះចូលក្នុងទឹកស្រះតែម្តង។

ជុំវិញករណីឃាតកម្មរំលោភសម្លាប់យ៉ាងឃោរឃៅខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខឃាតករ ដើម្បីចាប់ខ្លួនយកមកផ្តន្ទា ទោសតាមច្បាប់។

 

ដោយឡែក សាកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES