Sunday, October 12, 2025
Homeព័ត៌មានជាតិជិះម៉ូតូកាត់ក្បួនរថយន្តសម្តេចហ៊ុន សែន សមត្ថកិច្ចឃាត់ខ្លួន៣នាក់

ជិះម៉ូតូកាត់ក្បួនរថយន្តសម្តេចហ៊ុន សែន សមត្ថកិច្ចឃាត់ខ្លួន៣នាក់

ខេត្តសៀមរាប ៖ យុវជនចំនួន៣នាក់ ត្រូវបានកម្លាំងចម្រុះធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូ១គ្រឿងឌុបគ្នា ឆ្លងកាត់បារ៉ាស់ការពារក្បួនរថយន្តសម្តេចហ៊ុន សែន។ ការឃាត់ខ្លួនជនទំនើងទាំង៣នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅតាម បណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខសណ្ឋាគារស៊ីធីអង្គរ ស្ថិតក្នុងក្រុងសៀមរាប។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡុង ឡែម អាយុ២៤ឆ្នាំ (ជាអ្នកបើកម៉ូតូ) ទី២-ឈ្មោះដាង ដេត អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះព្រេម ពេត អាយុ១៩ឆ្នាំ។ ក្មេងទំនើងទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិអង់ដង្គន់ ឃុំដូនកែវ ស្រុកពួក។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជន៣នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកផ្លាកលេខសៀមរាប 1K-1179 ក្នុងល្បឿនលឿន បោះពួយពីទិសខាងលិចទៅកើត។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក្រុមក្មេងទំនើងទាំង៣នាក់ បានជិះម៉ូតូកាត់ក្បួនកម្លាំងសមត្ថកិច្ចដែលកំពុងសម្រួលចរាចរណ៍ ជូនក្បួនរថយន្តសម្តេចហ៊ុន សែន ដែលចេញពីសណ្ឋាគារស៊ីធីអង្គរ បត់ចូលសណ្ឋាគារឡូទុសប្លង់ ។

បច្ចុប្បន្នក្មេងទំនើងទាំង៣នាក់ និងម៉ូតូ១គ្រឿង ត្រូវបានបញ្ជូនទៅឱ្យប៉ុស្តិ៍នគរបាលសង្កាត់គោកចក ដើម្បីធ្វើការត្រួតពិនិត្យបន្ត៕

RELATED ARTICLES